សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

តើអត្ថប្រយោជន៍ពិសេសអ្វីខ្លះដែលបានផ្ដល់នៅក្នុង « ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច »

02-គុម្ភះ-2024 - ម៉ោង 08:57:AM

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នឹងផ្ដល់ «អត្ថប្រយោជន៍ពិសេស» ដល់ « ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច » ដូចខាងក្រោម ៖

- ការសម្រួលនីតិវិធី, បែបបទ និង ការអនុញ្ញាតផ្សេងៗ សម្រាប់បម្រើដល់ការអនុវត្ត គម្រោង ឬ សកម្មភាពពង្រីកការ  វិនិយោគ និង/ឬ ធុរកិច្ច
- ការផ្ដល់ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ ជាដើម ដល់ សហគ្រាសដែលអនុវត្តគម្រោង ឬ សកម្មភាពពង្រីកការវិនិយោគ និង/ឬ ធុរកិច្ច;
- ការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើក ទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធ លើប្រាក់ចំណូល;
- ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ ផ្អែកតាមសមា- មាត្រនៃអត្រាទុនពង្រីក និងការអនុញ្ញាតឱ្យយក ១៥០% គុណនឹងប្រាក់ចំណូល ដែលត្រូវទទួលបានការលើកទឹកចិត្ដលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគណនាពន្ធលើប្រាក់ចំណូល ៕ 

ព័ត៌មានទាក់ទង

គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជា កម្ពុជា-វៀតណាមបង្កើនទំ​នាក់ទំនងជិតស្និទ្ធលើការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួបពិភាក្សាការងារជាមួយវិនិយោគិនចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងរក្សាអត្រាកំណើនក្នុងរង្វង់៦,៣% លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម