សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជា

01-មេសា-2025 - ម៉ោង 03:28:PM

អត្ថបទ៖ សំនៀង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សមាគមវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, និង​សម្ភារៈធ្វើដំណើរនៅកម្ពុជា អង្គការពលកម្មអន្តរជាតិ (ILO) តាមរយៈកម្មវិធី Better Factories Cambodia (BFC), សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham Cambodia) តាមរយៈកម្មវិធី Responsible Business Hub Cambodia (RBH Cambodia) និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ តាម​រយៈ​កម្មវិធីGIZ រៀបចំកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “កសាង​អនាគត បង្កើនភាពប្រកួតប្រជែង និងចីរភាព” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធាន​ទី២ ក.អ.ក, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រីនាយិកានៃអង្គការ ILO ប្រ​​​ចាំប្រទេស​កម្ពុជា ថៃ និងឡាវ, លោកអនុប្រធានសមាគម TAFTAC, តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, តំណាង​ម៉ាកយីហោអន្តរជាតិធំៗ, អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីថេល ភ្នំពេញ។

ថ្លែងក្នុងសន្ទរកថា ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពី សក្តានុពលនានា ដែលធ្វើឱ្យកម្ពុជាមានភាព​ប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ស័ក្តិសមជាគោលដៅវិនិយោគគួរពិចារណា,គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំតម្រង់​ទិសប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តង់ដារការងារ ការគ្រប់គ្រងបរិស្ថាន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការអនុវត្ត​ឌីជី​ថលូបនីយកម្មក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលចូលរួមជំរុញល្បឿនការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព,យន្តការត្រៀមលក្ខណៈឱ្យរួចរាល់សម្រាប់ច្បាមយកឱកាសនាពេលអនាគតស្របតាមរបត់សេដ្ឋកិច្ចជាសកល ដោយពង្រឹងសមត្ថភាពវិស័យវាយនភណ្ឌ និងកាត់ដេរ ឱ្យមានភាពរីកចម្រើន ទំនើបទាន់សម័យ, និង ការបញ្ចប់ឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍ទាប នាពេលខាងមុខរបស់កម្ពុជា ដោយបន្ថែមការយកចិត្តទុកដាក់ទៅលើបទប្បញ្ញត្តិអន្តរជាតិថ្មីៗស្តីពីសិទ្ធិមនុស្ស ការងារ និងបរិស្ថាន។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា តាមរយៈកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជា ប្រចាំឆ្នាំ២០២៥ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគោលដៅទាក់ទាញបន្ថែមទៀតទាំងអាជីវកម្ម និងវីនិយោគទុន។ ឯកឧត្តម បានបន្ថែមថា កិច្ចប្រជុំកំពូលនេះនឹងពិភាក្សាស្វែងរកផ្លូវ ដើម្បីកែលម្អស្តង់ដាការងារ ការគ្រប់គ្រងបរិស្ថាន និងការអនុវត្តសេដ្ឋកិច្ចចក្រាវិស័យ និងការត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកជាសកល ក្នុងពង្រឹងសមត្ថភាពវិស័យវាយនភណ្ឌឱ្យមានភាពរីកចម្រើនចំពេលនៃការផ្លាស់ប្ដូរជាសកល និងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនាពេលខាងមុខរបស់កម្ពុជា។

តាមរយៈកិច្ចប្រជុំកំពូលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សង្ឃឹមយ៉ាងមុតមាំថាអ្នកចូលរួមពីគ្រប់វិស័យពាក់ព័ន្ធនឹងបានឈ្វេងយល់បន្ថែម អំពីមាគ៌ានៃការរៀបចំកសាងអនាគតរបស់វិស័យវាយនភណ្ឌ និងការកាត់ដេរនៅកម្ពុជា។ លើសពីនេះ ឯកឧត្តមរំពឹងថាកិច្ចប្រជុំកំពូលនេះនឹងក្លាយជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល, ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាបានថាវិស័យវាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន៕

 

រូបភាព៖ CDC

ព័ត៌មានទាក់ទង

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦​ ក្រសួងការងារ  បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា និង​ក្នុងតំបន់» សហភាពអឺរ៉ុប និងអង្គការអុកស្វាមប្រកាសអនុវត្តគម្រោង« ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ នៅឆមាសទី១ នៃឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសចំនួន៣៨ម៉ឺនតោន សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់អភិបាលខេត្តទាំងអស់បង្កើនភូមិមួយផលិតផលមួយឱ្យកាន់តែច្រើន ពលករខ្មែរមកពីប្រទេសថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៥ចំណុចដល់សហព័ន្ធស្រូវអង្ករកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា ស្នើ ABC និងCMA ជួយសម្រួលបំណុលពលករវិលត្រលប់ពីប្រទេសថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម