
អត្ថបទ៖ សំនៀង
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន៦គម្រោង។ ក្នុងចំណោមគម្រោង វិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣ គម្រោង។
សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំត្រីមាសរួមមាន៖ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន ៣គម្រោង និងផ្សេងៗ អនុភាពសរុប ៣៥០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ មានទុនវិនិយោគ ២៤៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១០៩កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុចំនួន ៣គម្រោង ស្ថិតក្នុងខេត្តបន្ទាយមានជ័យ, ខេត្តកំពត និងខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ៨៣,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១០០កន្លែង និងគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់គ្រប់ប្រភេទ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគសរុបចំនួន ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៨,៩៥១កន្លែង។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ក្រៅពីគម្រោងវីនិយោគខាងលើ នៅមានគម្រោងវីនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាច្រើនកន្លែងទៀតដែលក្នុងនោះរួមមាន គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ និងស្រោមដៃគ្រប់ប្រភេទ មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ មានទុនវិនិយោគចំនួន ២៧៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៥១៧កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់គ្រប់ប្រភេទ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត មានទុនវិនិយោគ៖ ១៩៥លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន ១.០២០កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ មានទុនវិនិយោគ៖ ៤០លានដុល្លារអាម៉េរិក និងបង្កើតការងារ៖ ៧៦៧កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្ររោងចក្រផ្ទំដំឡើងយានយន្ត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគ៖ ៣២លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន ២០៥កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គ មានទុនវិនិយោគចំនួន ១៦,៨លានដុល្លារអាម៉េរិកបង្កើតការងារបាន ២០៦កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក មានទុនវិនិយោគ៖ ១៦លានដុល្លារអាម៉េរិក និងបង្កើតការងារ ៣១៣កន្លែង។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤។ ដោយឡែកក្នុងខែមីនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០គម្រោង ក្នុងទុនវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៥ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ២គម្រោង៕





រូបភាពៈ បណ្ដាញសង្គម
មន្ទីរពាណិជ្ជកម្មខេត្តតាកែវ អនុវត្តសាកល្បងផ្សារផលិតផលខ្មែរ រយៈពេល៣ខែ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦
ក្រសួងការងារ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់»
សហភាពអឺរ៉ុប និងអង្គការអុកស្វាមប្រកាសអនុវត្តគម្រោង« ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»
២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់
នៅឆមាសទី១ នៃឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសចំនួន៣៨ម៉ឺនតោន
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់អភិបាលខេត្តទាំងអស់បង្កើនភូមិមួយផលិតផលមួយឱ្យកាន់តែច្រើន
ពលករខ្មែរមកពីប្រទេសថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៥ចំណុចដល់សហព័ន្ធស្រូវអង្ករកម្ពុជា
21-សីហា-2025 - ម៉ោង 10:20:AM
14-សីហា-2025 - ម៉ោង 03:53:PM
13-សីហា-2025 - ម៉ោង 05:14:PM
15-កក្តដា-2025 - ម៉ោង 09:34:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា