សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក

05-ឧសភា-2025 - ម៉ោង 11:40:AM

អត្ថបទ៖ យូ វាសនា

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ « ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ - ២០៣០ »  នៅថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យបន្លែ ត្រីសាច់ដែលនាំចូលដើម្បី​ផ្គត់ផ្គង់នៅកម្ពុជាឱ្យបានម៉ត់ហ្មត់ ។ សម្ដេចធិបតី មានប្រសាសន៍ថា «ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអាជ្ញាធរពាក់ព័ន្ធពិនិត្រឱ្យបានតឹងរឹង ការនាំចូលបន្លែ  សាច់ ការប្រើប្រាស់ជាតិគីមីផ្សេងៗអោយបានម៉ត់ហ្មត់ទៅលើកិច្ចការងារនេះ ដើម្បីកាត់បន្ថូយនូវហានិភ័យ នៃជំងឺមហារីកដោយសារអាហាររូបត្ថម្ភ ទីពីរក្រសួងសុខភិបាល សូមមន្ទីរសុខាភិបាល សូមជួយផ្សព្ធផ្សាយអប់រំ សហការជាមួយក្រសួងអបរំក៏បាន តាមសាលាដើម្បីឱ្យយល់អំពីវិធីបង្ការនិងវិធីចៀសវាង នៅក្នុងការបរិភោគ រឺមួយការធ្វើសកម្មភាពណាមួយដែលអាចបង្កើន​ហានិ​ភ័យ​ខ្ពស់នៅក្នុងការកើតជំងឺមហារើក។»

គួររំឮក​ថា​កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ការនាំចូល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កក ជា​ប​ណ្តោះ​​​អា​ស​ន្ន​ ដែលវិធានការនេះ មិនអនុវត្តចំពោះគម្រោ​​ងវិ​និ​យោ​គ​ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្នុង​ការនាំចូលទំនិញ ឬផលិតផលខាងសាច់បង្កក និងគ្រឿងក្នុង សម្រា​ប់​​ប្រើប្រាស់ជា​ធាតុ​ចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕

 រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

ភាគីកម្មករនិយោជិត និងភាគីនិយោជក ឯកភាពគ្នាទុកឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងអន្តរាគមន៍លើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ ភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារអាម៉េរិកសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ខណៈនិយោជក ស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក សាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅផ្សារទំនើបអ៊ីអនម៉លទាំង ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ១០ថ្ងៃនៃយុទ្ធនាការក្រសួងការងារ បានចុះតាមរោងចក្រ ១ ៥៦៩ ដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅជូនពលករដែលទើបត្រឡប់មកពីថៃ ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារ ចុះល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្តើមបើកវេទិកាការងារនៅតាមខេត្តដើម្បីនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនពលករដែលទើបត្រឡប់ពីប្រទេសថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម