សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងរក្សាអត្រាកំណើនក្នុងរង្វង់៦,៣%

04-មិនា-2025 - ម៉ោង 11:27:AM

អត្ថបទ៖ កែវ រតនៈ

ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាមានប្រសាសន៍ថា​«ក្រោយពីបានយកឈ្នះលើសមរភូមិជំងឺកូវិត-១៩ ដែលកាលនោះកម្ពុជាមិនត្រឹមតែប្រយុទ្ធក្នុងសមរភូមិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រយុទ្ធជាមួយសមរភូមិ អប់រំ គាំពារសង្គមក៏ដូចជាសេដ្ឋកិច្ចដែលកម្ពុជាបានប្រទេសឡើងវិញក្នុងឆ្នាំ២០២១ និងបានអនុញ្ញតិឱ្យសកម្មភាពសង្គមសេដ្ឋកិច្ចវិលទៅរកប្រក្រតីឡើងវិញបន្តិចម្ដងៗ។ ជាក់ស្ដែងកំណើនសេដ្ឋកិច្ចបានវិលត្រឡប់ទៅរកគន្លងសក្ដានុពលឡើងវិញសន្សឹមៗក្នុងអត្រា៣,១% ៥,១% ៥%ទៅ៦%នៅក្នុងឆ្នាំ២០២១,២០២២,២០២៣ និង២០២៤។ នៅក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងរក្សាបានចលនការរឹងមាំជាមួយនឹងអត្រាកំណើនក្នុងរង្វង់៦,៣%ដែលបន្តទ្រទ្រង់ដោយវិស័យការនាំចេញតួយ៉ាងដូចជាវិស័យកាត់ដេរ និងកម្មន្តសាល មិនមែនកាត់ដេរ ការបង្កើនឡើងវិញនូវវិស័យទេសចរណ៍ និងសេវាគាំទ្រ គួបផ្សំជាមួយនឹងការបន្តស្ថិរភាពនៃកំណើននៃវិស័យកសិកម្ម»។

ក្នុងពិធីនោះដែរសម្ដេចធិបតី បានថ្លែងថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ, រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ។ តែកំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ គឺទាមទារការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ, មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ៕

 

ព័ត៌មានទាក់ទង

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦​ ក្រសួងការងារ  បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា និង​ក្នុងតំបន់» សហភាពអឺរ៉ុប និងអង្គការអុកស្វាមប្រកាសអនុវត្តគម្រោង« ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ នៅឆមាសទី១ នៃឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសចំនួន៣៨ម៉ឺនតោន សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់អភិបាលខេត្តទាំងអស់បង្កើនភូមិមួយផលិតផលមួយឱ្យកាន់តែច្រើន ពលករខ្មែរមកពីប្រទេសថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៥ចំណុចដល់សហព័ន្ធស្រូវអង្ករកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា ស្នើ ABC និងCMA ជួយសម្រួលបំណុលពលករវិលត្រលប់ពីប្រទេសថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម