សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤

14-មករា-2025 - ម៉ោង 11:31:AM

អត្ថបទ៖ សំនៀង

យោងតាមសេចក្តីប្រកាសព័ត៌របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧​​គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ​​ជិត ៣២ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤១៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិត​​នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៦៤គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុង​​តំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៥០គម្រោង។

សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦​​គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១​​​គម្រោង ឡើងមក២៧គម្រោង។

ជាការកត់សម្គាល់ ក្នុងឆ្នាំ ២០២៤ នេះ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំឆ្នាំរួមមាន៖ វិស័យ​​ឧស្សាហកម្ម បានស្រូបទាញគម្រោងវិនិយោគ ចំនួន ៣៩៤ គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះមានប្រមាណ៤,៨ ពាន់លានដុល្លារអាម៉េរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគ សរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ​​២០២៣។

ជាមួយគ្នានេះ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន៨គម្រោង ក្នុងទុនវិនិយោគសរុបជាង ១២១​​លាន​​ដុល្លារអាម៉េរិក ស្មើនឹង ២%, វិស័យទេសចរណ៍ មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨​​លានដុល្លារអាម៉េរិក ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨​​គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១,៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៨% នៃ​​ទុន​វិនិយោគសរុប។

សេចក្តី​​ប្រកាសព័ត៌បន្ថែមថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិនស្ថិតនៅលំដាប់លេខរៀងទី១, កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ និងវៀតណាមស្ថិតនៅលំដាប់លេខរៀង​​ទី​​៣ ដោយបានរួមចំណែកប្រមាណ ៥០%, ៣៤,% និង ៨% នៃទុនវិនិយោគសរុប។  ចំណែកខេត្តដែលទទួលបាន​​ការវិនិយោគច្រើនជាងគេនោះគឺ ខេត្តកំពង់ស្ពឺស្ថិតនៅលំដាប់លេខរៀងទី១ ដោយទទួលបានគម្រោង​​​វិនិយោគ​​ចំនួន៩៣គម្រោង, ខេត្តស្វាយរៀងស្ថិតនៅលំដាប់លេខរៀងទី២ ទទួលបានគម្រោងវិនិយោគចំនួន​​៧២គម្រោង ដោយឡែក រាជធានីភ្នំពេញ និងខេត្តព្រះសីហនុស្ថិតនៅលំដាប់លេខរៀងទី៣ ទទួលបានគម្រោង​​វិនិយោគចំនួន៥២ គម្រោង៕

 រូបភាព៖ បណ្ដាញសង្គម 

ព័ត៌មានទាក់ទង

គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជា កម្ពុជា-វៀតណាមបង្កើនទំ​នាក់ទំនងជិតស្និទ្ធលើការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួបពិភាក្សាការងារជាមួយវិនិយោគិនចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងរក្សាអត្រាកំណើនក្នុងរង្វង់៦,៣% លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម