សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥

02-ឧសភា-2025 - ម៉ោង 11:48:AM

អត្ថបទ៖ កែវ រតនៈ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិអានសេះ ខេត្តព្រះ​​វិហារ​​​​ស្ដីពីស្ថានភាពច្រកទ្វារព្រំដែនអានសេះ បានឱ្យដឹងថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែន​អានសេះ ស្ថិតក្នុងភូមិអាន សេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានស្ថានភាពប្រក្រតីធម្មតា ដែលនឹងបើក ដំណើរការដោះដូរទំនិញតាមគោលការណ៍ដែលបានឯកភាពគ្នាកន្លងមកដូចសព្វដង គឺ រយៈ ពេល ២ថ្ងៃក្នុង ១សប្តាហ៍ (អង្គារ និងព្រហស្បតិ៍)។

សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋបាលខេត្តព្រះវិហារ ស្រុក និងច្រកទ្វារព្រំដែនអានសេះ បានទំនាក់ទំនងយ៉ាង​ជិតស្និទ្ធជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចភាគីថៃ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការឲ្យ កាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថាកាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី០១ ខែឧសភា ភាគីថៃបានបិទច្រកចេញ ចូល អានសេដោយឯកតោភាគី ដែលការបិទច្រកទ្វារព្រំដែនអានសេះ ស្ថិតនៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនេះ គឺធ្វើឡើងដោយកងកម្លាំងសុរៈណារីថៃ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអានម៉ា ក្នុងទឹក​ដីថៃ។

ច្រកទ្វារព្រំដែនអានសេះ ជាច្រកទ្វារដែលមានការអនុញ្ញាតឱ្យធ្វើការដោះដូរទំនិញរយៈពេលត្រឹមតែពីរថ្ងៃក្នុងមួយសប្តាហ៍ប៉ុណ្ណោះ គឺនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ ទំហំនៃការដោះដូរទំនិញឆ្លងកាត់ច្រកនេះមានកម្រិតតិចតួច ដោយភាគីកម្ពុជាភាគច្រើននាំយកកសិផល និងអនុផលព្រៃឈើតាមរដូវកាល ដូចជា ចុងផ្តៅ ផ្សិត ផ្លែស្វាយ និងល្ពៅ ទៅលក់ឱ្យភាគីថៃ។   ចំណែកឯភាគីថៃវិញ នាំចូលមកលក់ទឹកសុទ្ធ ដួងមាន់ និងទំនិញ​ចាប​ហួយមួយចំនួន៕

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថា ពលរដ្ឋច្រើនលើសលប់ពេញចិត្តចំណាត់ការរដ្ឋាភិបាលកម្ពុជា ក្នុងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋមន្ត្រីការបរេទសកម្ពុជា​ ពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ដល់អង្គទូតបរទេសប្រចាំកម្ពុជា ប្រមុខក្រសួងការពារជាតិកម្ពុជា ឆ្លើយតបការលើកឡើងថា«កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបើកកិច្ចប្រជុំស្តីពី “ការអនុវត្តកិច្ចការសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប.ស.ស.” ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម