អត្ថបទ៖ វិចិត្រ
សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានដែលចុះថ្ងៃទី៥ ខែឧភា ឆ្នាំ២០២៥ ឱ្យដឹងថា ខេត្តស្ទើរតែទាំងអស់នៅកម្ពុជា មានស្ថានភាពគុណភាពខ្យល់ “ល្អណាស់”។
តាមរយៈសេចក្តីជូនដឹងដំណឹងខាងលើបានបញ្ជាក់ឱ្យដឹងថា សម្រាប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១២.២៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
បើតាមសេចក្តីជូនដំណឹងដដែលខាងលើខេត្តស្ទើរតែទាំងអស់មានស្ថានភាពគុណភាពខ្យល់ល្អណាស់ ដោយឡែកមានតែខេត្តកណ្តាលមួយប៉ុណ្ណោះដែលមានស្ថានភាពគុណភាពខ្យល់ទាបជាងគេគឺនៅត្រឹមសន្ទស្សន៍គុណភាពល្អ។
សូមបញ្ជាក់ថា សន្ទស្សន៍គុណភាពខ្យល់នៅកម្ពុជាត្រូវបានចាត់ចំណាច់ថ្នាក់ជា៦ គឺទី១.ល្អណាស់ ដែលតំណាងដោយពណ៌ខៀវ ទី២. ល្អ តំណាងដោយពណ៌បៃតង ទី៣. ធម្យម តំណាងដោយពណ៌លឿង ទី៤. បង្គូរ តំណាងដោយពណ៌ទឹកក្រូច ទី៥. ខ្ពស់ តំណាងដោយពណ៌ក្រហម និងទី៦. ខ្ពស់ខ្លាំង តំណាងដោយពណ៌ស្វាយ៕
26-ឧសភា-2025 - ម៉ោង 11:28:AM
22-ឧសភា-2025 - ម៉ោង 03:47:PM
22-ឧសភា-2025 - ម៉ោង 10:13:AM
08-ឧសភា-2025 - ម៉ោង 10:58:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា