សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចធិបតី បានប្រឹងប្រែងបង្កើតការវិនិយោគដើម្បីអភិវឌ្ឍប្រទេស តាមរយៈជំនួបផ្សេងៗជាមួយក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅប្រទេស!

28-គុម្ភះ-2024 - ម៉ោង 12:41:PM

រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៨ កុម្ភៈ ២០២៤៖សម្តេចធិបតី បានអនុញ្ញាតឱ្យលោក Brian D. McFeeters  អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ជាមួយគ្នានេះគណៈប្រតិភូចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាមេរិកមាន ចំនួន ១៧ ក្រុមហ៊ុន រួមមាន៖

១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition)

២. ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ

៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex

៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ

៥. ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលគ្រឿងសម្អាង

៦. ក្រុមហ៊ុន FedEx Express គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់លើសេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងសេវាកម្មធុរកិច្ច

៧. ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិត និងតម្លើងរថយន្តដ៏ល្បីល្បាញរបស់អាមេរិក

៨. ក្រុមហ៊ុន Jhpiego ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យសុខាភិបាល

៩. ក្រុមហ៊ុនធានារ៉ាប់រង Manulife

១០. ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក

១១. ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង​ Instagram

១២. ក្រុមហ៊ុន Pfizer ប្រចាំប្រទេសថៃ និងឧបទ្វីបឥណ្ឌូចិន ។ Pfizer គឺជាក្រុមហ៊ុ​នផលិតឱសថ និងវ៉ាក់សាំងឈានមុខមួយរបស់អាមេរិក

១៣. ក្រុមហ៊ុន Philip Morris International

១៤. ក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការនាំចូល និងតំឡើងរថយន្ត, សម្ភារបរិក្ខារ, សេវាកម្ម និង franchises លើផ្នែកម្ហូបអាហារ

១៥. ក្រុមហ៊ុន Roche ដែលជាក្រុមហ៊ុនផ្តោតលើបរិវត្តកម្មបច្ចេកវិទ្យាលើវិស័យសុខាភិបាល

១៦. ក្រុមហ៊ុន Tilleke & Gibbins ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមេធាវី

១៧. ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក ៕

 

 

ព័ត៌មានទាក់ទង

គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជា កម្ពុជា-វៀតណាមបង្កើនទំ​នាក់ទំនងជិតស្និទ្ធលើការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជួបពិភាក្សាការងារជាមួយវិនិយោគិនចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងរក្សាអត្រាកំណើនក្នុងរង្វង់៦,៣% លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគចំនួន ៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៤
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម