សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់

30-កញ្ជា-2025 - ម៉ោង 10:14:AM

អត្ថបទ៖ កែវ រតនៈ

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា ក្រោយបញ្ចប់ពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៣១ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៩នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៤នាក់។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ រួមមាន នៅថ្ងៃ ទី ២៤ មាន៨ករណី ស្លាប់៤នាក់ របួស៦នាក់ ថ្ងៃ២៥ មាន៦ករណី ស្លាប់៥នាក់ របួស៧នាក់ ថ្ងៃទី២៦ មាន ១ ករណី ស្លាប់១នាក់ របួស២នាក់ ថ្ងៃទី២៧ មាន៥ករណី ស្លាប់២នាក់ របួស១៣នាក់ ថ្ងៃទី២៨ មាន៤ករណី ស្លាប់ ២នាក់ របួស៥នាក់ និងថ្ងៃទី២៩ មាន៧ករណី ស្លាប់៥នាក់ របួស១១នាក់។

លោកបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងរយៈពេល៦ថ្ងៃ ក្រោយបញ្ចប់ពីធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកន្លងមកនេះ មាននៅ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង។

ក្នុងឱកាសនៃពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ កន្លងទៅថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ១០៣ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៦៨នាក់ និងរងរបួសធ្ងន់ស្រាល ១៣៦នាក់។ ចំនួននេះគិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕

រូបភាព៖ ក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង

ប.ស.ស.ផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម” ស្លាប់៥ និងរបួស១១នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី៣០ កញ្ញា ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់ អុកស្វាម រៀបចំវេទិកាថ្នាក់តំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ ប.ស.ស. បើកកិច្ចប្រជុំស្ដីពី "ការធ្វើសវនកម្មលើរបាយកាណ៍ហិរញ្ញវត្ថុរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់ការិយបរិច្ឆេទ ២០២៤ និងឆ្នាំពាក់ព័ន្ធ" ឯកឧត្ដម ហេង សួរ៖ ការប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រមុខរាជរដ្ឋាភិបាលចាត់ទុកការរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់ ដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគឺជាការសម្រួលចំណាយមួយ អគ្គនាយកដ្ឋាន ក.ប.ប. អំពាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលចែកចាយម្ហូបអាហារគ្រប់ប្រភេទ និងផលិតផលកែច្នៃ ត្រូវមានភាពស្មោះត្រង់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម