ដោយ៖ វិចិត្រ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល នៅព្រឹកថ្ងៃនេះ បានចុះទៅពិនិត្យទីតាំងជាក់ស្តែងចំនួនពីរក្នុងខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។
បើតាមអ្នកនាំពាក្យរូបនេះ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះទៅពិនិត្យទីតាំងជាក់ស្តែង នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក និងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
01-តុលា-2025 - ម៉ោង 10:35:AM
30-កញ្ជា-2025 - ម៉ោង 11:09:PM
28-កញ្ជា-2025 - ម៉ោង 02:30:PM
27-កញ្ជា-2025 - ម៉ោង 02:00:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា