សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

16 ម៉ោងមុន

អត្ថបទ៖ កែវ រតនៈ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង១៤ នោះ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងារកំបោរ, សេវាកម្មកុំព្យូទ័រ, ការ​រចនាក្រាហ្វិកដោយកុំព្យូទ័រ, ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រ, ការងារការិយាល័យជួរមុខ, សេវាកម្មបរិក្ខារត្រជាក់​ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, សេវាកម្មអតិថិជន, ការថែទាំ និងជួសជុលទោចក្រ​យាន​យន្ត, សេវាកម្មសម្អាងកាយ, ការថែទាំ និងជួសជុលឧបករណ៍បំពងសម្លេង, ធុរកិច្ចភេសជ្ជៈ, និងការធ្វើម្ហូបខ្មែរ។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់​ទងទៅកាន់ទូរសព្ទលេខ ០១២ ៥៦៧ ២៨៩/ ០១៦ ៥៩៩ ០០៨/ ០៩៨ ៤៥៤ ០៤៩/ ០៩៨ ៥៤៧ ៣២៧/ ០៨១ ៩៨៩ ៣៩១ ឬ អញ្ជើញមកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

 រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អតីតពលករខ្មែរត្រឡប់មកពីថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារក្នុងស្រុក ទាំងការងារប្រព័ន្ធ និងក្រៅប្រព័ន្ធ ជីប ម៉ុង គ្រោងបោះទុនវិនិយោគប្រមាណពី១០០ ទៅ២០០លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍ ក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំង សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ ពិព័រណ៍ផលិតផលខ្មែរបានទាក់ទាញអ្នកមកចូលរួមយ៉ាងច្រើនកុះករ ខណៈផលិតផលខ្មែររាប់រយមុខត្រូវបានដាក់តាំងបង្ហាញ អគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការហើយ សហគមន៍កសិកម្មចំនួន ៣២ ក្នុងខេត្តព្រះវិហារ ចុះកិច្ចសន្យាកសិកម្មក្នុងការទិញ-លក់ ស្រូវ និងដំឡូងមីសរីរាង្គ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរនឹង ទទួលបាន ប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗចំនួន ៧ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌដើម្បីជំរុញការរកការងារធ្វើដល់ពលករខ្មែរដែលមកពីថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម