សារព័ត៌មានបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តព្រៃវែងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង

01-តុលា-2025 - ម៉ោង 11:44:AM

អត្ថបទៈ យូ វសនា

រដ្ឋបាលខេត្តព្រៃវែងបានជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងស្ថាប័ន ឬ ភ្នាក់ងារ​ហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅភូមិ ព្រៃក្រឡាញ់តូច ឃុំ ព្រៃស្រឡិត ស្រុក ពារាំង ខេត្ត ព្រៃវែង ឱ្យបានជ្រាបថា គណៈកម្មការរដ្ឋបាល  បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលរួមមាន ប្លង់សុរិយោដី និង បញ្ជីរឈ្មោះអ្នកកាន់ កាប់ដី ដែលក្រមប្រតិបត្តិកម្មវិធីបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ។

សេចក្ដីជូនដំណឹងបន្តថា ការពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹម ឬ ខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះមានរយៈពេល ១៥ ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក គិតចាប់ពីថ្ងៃទី១ ខែ តុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៥ ជាកំហិត ទីតាំងគឺនៅទីស្នាក់ការភូមិ។ ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែល បានបើកចំហរជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬ តវ៉ានៅពេលក្រោយទៀតបានឡើយ។

សេចក្តីជូនដំណឹងបន្តថា ផុតរយៈពេលកំណត់នៃការបិទផ្សាយខាងលើនេះ គណៈកម្មការរដ្ឋបាលនឹងបូកសរុបហើយ លើកសំណើរផ្តល់សិទ្ធិលើអចលវត្ថុនៅអភិបាលខេត្ត ដើម្បីពិនិត្យ សម្រេចរួចបញ្ជូនអោយរដ្ឋបាលសុរិយោដី ចេញ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុ (ប័ណ្ណកម្មសិទ្ធ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈច្បាប់ ៕

 

ព័ត៌មានទាក់ទង

ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋ នៅក្នុងភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកស្រុកពញាឮ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពី អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រៅពីប្រគល់ប័ណ្ណសមូហភាពជូនដល់ជនជាតិដើមភាគតិច នៅខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានបញ្ជាក់៣ចំណុចបន្ថែម មន្ត្រីជំនាញផ្ដល់វគ្គបំពាក់បំប៉នសមត្ថភាពដល់បុគ្គលិកសមាគម និងសហគមន៍ស្ដីពី "នីតិវិធី និងយន្តការនៃការផ្ដល់ដីសម្បទានសង្គមកិច្ច" អតិថិជនទិញផ្ទះពីក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើកូដកម្មស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី​ពន្លឿនការដោះស្រាយ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ប្រជាពលរដ្ឋចំនួន៥ភូមិ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទទួលបានបណ្ណកម្មសិទ្ធិធ្លីដីស្របច្បាប់ រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់អូភេ ស្រុកស្ទោង ត្រូវបានដោះស្រាយ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម