សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កម្ពុជាពុំទទួលរងខ្លាំងពីឥទ្ធិពលព្យុះម៉ាតម៉ូ ប៉ុន្តែអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

16 ម៉ោងមុន

ដោយ៖ វិចិត្រ

 

បើទោះជាកម្ពុជាពុំទទួលរងខ្លាំងពីឥទ្ធិពលព្យុះម៉ាតម៉ូ ប៉ុន្តែកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី ២៥ ទៅ ៣០% ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា។

 

តាមព្រឹត្តិបត្រព័ត៌មាន ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រខាងត្បូងបានវិវត្តទៅជាព្យុះទី២១ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ មុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជានោះទេ។

 

ស្ថានភាពបែបនេះនឹងធ្វើឱ្យ កម្រិតសីតុណ្ហភាព នៅតំបន់វាលទំនាប មធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី ហើយដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២៥%។

 

ចំពោះតំបន់ខ្ពង់រាប មានកម្រិតសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី ហើយដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។

 

សម្រាប់នៅតំបន់មាត់សមុទ្រ មានកម្រិតសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី ហើយដែលអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

 

ជាមួយគ្នានេះ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥០ម៉ែត្រ៕

ព័ត៌មានទាក់ទង

កម្ពុជាពុំទទួលរងខ្លាំងពីឥទ្ធិពលព្យុះម៉ាតម៉ូ ប៉ុន្តែអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង​ និងយកគ្រឿងចក្រកាយដី​ សំរាមដើម្បីរំដោះទឹក​លិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦​ ព្យុះប៊ូឡូយ ពុំបណ្តាលឱ្យកម្ពុជាទទួលរងហានិភ័យខ្លាំងឡើយ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០-៦០% ខេត្តចំនួន ៨ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានជូនដំណឹងអំពីការប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកលើកទី៨ រដ្ឋមន្ត្រីក្រសួង បរិស្ថានចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា គឺជាការលើកកម្ពស់ការចូលរួមឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព កម្ពុជាប្រឈមនឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦កញ្ញា ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម