សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អុកស្វាម រៀបចំវេទិកាថ្នាកើតំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន

12 ម៉ោងមុន

អត្ថបទ៖ សំនៀង

 

នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ អង្គការអុកស្វាមកម្ពុជា រួមជាមួយអង្គការ សមាគម និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នារៀបចំនូវវេទិកាថ្នាក់តំបន់ស្ដីពី«គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន»។ វេទិកានេះរៀបចំឡើងនៅសណ្ឋាគារផាមរីវើ ទីរួមខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត តំណាងក្រសួង/ មន្ទីរ និងរដ្ឋបាលខេត្ត អ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ ក៏ដូចជាថ្នាក់ដឹកនាំសហគមន៍ និង តំណាងកម្មករនិយោជិត មកពីគ្រប់វិស័យ សរុបប្រមាណជា ២០០នាក់ ដើម្បីធ្វើការពិភាក្សាពីដំណោះស្រាយរួមគ្នា។

 

លោក តាន់ វិសាល តំណាងអង្គការអុកស្វាមកម្ពុជាបានលើកឡើងថា ក្នុងឆ្នាំ ២០២៥ ពេលនេះ ក្រោមកិច្ចសហការរវាងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអុកស្វាម និងអង្គការដៃគូ រៀបចំវេទិកាប្រចាំឆ្នាំរវាងបេឡាជាតិសន្តិសុខសង្គមជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិតចំនួន៤ធំៗ គឺ៖ តំបន់១ នៃភូមិភាគឦសាន្ត (ខេត្តរតនៈគិរី និងខេត្តក្រចេះ) តំបន់២(ខេត្តកំពង់ស្ពឺ) តំបន់៣ (ខេត្ត សៀមរាប) និងវេទិកាថ្នាក់ជាតិ (រាជធានីភ្នំពេញ)។

 

លោកបានបន្តថា ការងារសមរម្យ សិទ្ធិការងារ មុខរបរ និងគាំពារសង្គម ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាន គឺជានិន្នាការសកល រួមទាំងកម្ពុជាផងដែរ ដើម្បីធានាថាពលរដ្ឋនឹងរងផលប៉ះពាល់តិច តួច ពេលសង្គមធ្វើការវិវឌ្ឍន៍ទៅរក ការងារបៃតង ការប្រើប្រាស់ថាមពលស្អាត និងកកើតឡើងវិញ និងកិច្ច ប្រឹងប្រែងពង្រឹងសេដ្ឋកិច្ចបៃតង របស់បណ្ដាប្រទេសនៅលើពិភពលោក។ នៅពេលដែលកម្ពុជាយើង ខិតខំឱ្យក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹម ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ការបន្តជំរុញសេដ្ឋកិច្ចបៃតង និរន្តរភាព កសិកម្ម និងឧស្សាហកម្ម គឺមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយ សមធម៌ និងភាពធន់សម្រាប់កម្លាំងពលកម្ម និងសហគមន៍របស់ខ្លួន។

 

ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស បានមានប្រសាសន៍ថា ឯកឩត្តមសូមថ្លែងអំណរគុណដល់អង្គការ OXFAM និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដែលបានសហការរៀបចំវេទិកាថ្នាក់តំបន់នេះឡើងឯកឧត្តម ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការ OXFAM ដែលបានខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូក្នុងការអនុវត្ត គម្រោងគាំពារសង្គម រួមមាន “គម្រោងស្តីពី "ការធ្វើឱ្យប្រសើរឡើងដល់គាំពារសង្គម និងសិទ្ធិ ការងារសម្រាប់កម្មករជាស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារ” ក្រោមមូលនិធិរាជរដ្ឋាភិបាលបែលហ្ស៊ិក (DGD) និងគម្រោងស្តីពី "គាំពារសង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែង របស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ (INSPIRE)" ក្រោមជំនួយរបស់មូលនិធិ Laudes Foundation និងគម្រោងពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការពង្រីកវិសាលភាព គ្របដណ្តប់របបសន្តិសុខសង្គមនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងល្អប្រសើរបន្ថែមទៀត៕

 

 

ព័ត៌មានទាក់ទង

អុកស្វាម រៀបចំវេទិកាថ្នាកើតំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ ប.ស.ស. បើកកិច្ចប្រជុំស្ដីពី "ការធ្វើសវនកម្មលើរបាយកាណ៍ហិរញ្ញវត្ថុរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់ការិយបរិច្ឆេទ ២០២៤ និងឆ្នាំពាក់ព័ន្ធ" ឯកឧត្ដម ហេង សួរ៖ ការប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រមុខរាជរដ្ឋាភិបាលចាត់ទុកការរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់ ដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគឺជាការសម្រួលចំណាយមួយ អគ្គនាយកដ្ឋាន ក.ប.ប. អំពាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលចែកចាយម្ហូបអាហារគ្រប់ប្រភេទ និងផលិតផលកែច្នៃ ត្រូវមានភាពស្មោះត្រង់ រដ្ឋបាលព្រៃឈើបញ្ជាក់ពីមូលហេតុស្លាប់របស់ដំរីឈ្លោះ "ឡាក់គី" រដ្ឋមន្ត្រីក្រសួងការងារថា សាធារណរដ្ឋកូរ៉េ ជាប្រទេសមួយដែល​ជួយលើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ប.ស.ស. នឹងដាក់អនុវត្តកម្មវិធីទូរស័ព្ទដៃ NSSF Enterprise App ជាផ្លូវការ នៅដើមខែតុលា ឆ្នាំ២០២៥
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម