សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រមុខរាជរដ្ឋាភិបាលចាត់ទុកការរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់ ដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគឺជាការសម្រួលចំណាយមួយ

11-កញ្ជា-2025 - ម៉ោង 02:00:PM

អត្ថបទ៖ កែវ រតនៈ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន បង្ហោះក្នុងបណ្ដាញសង្គមថា ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅ លេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំ ពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។

សម្ដេចបន្តថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖

១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។

២. រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ។ ព័ត៌មានលម្អិត សាលារាជធានីភ្នំពេញនិងផ្ដល់ជូនសាធារណៈជនក្នុងពេលឆាប់ៗខាងមុខ។  សម្ដេចធិបតីសង្ឃឹមថា ការរៀបចំនេះនឹងអាចជួយសម្រួលនិងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ។

កាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៦៥៣គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤ «ដោយជិះមិនបង់ប្រាក់» ដើម្បីជួយសម្រួលដល់ការចំណាយជូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៕

 

ព័ត៌មានទាក់ទង

អុកស្វាម រៀបចំវេទិកាថ្នាកើតំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ ប.ស.ស. បើកកិច្ចប្រជុំស្ដីពី "ការធ្វើសវនកម្មលើរបាយកាណ៍ហិរញ្ញវត្ថុរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់ការិយបរិច្ឆេទ ២០២៤ និងឆ្នាំពាក់ព័ន្ធ" ឯកឧត្ដម ហេង សួរ៖ ការប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រមុខរាជរដ្ឋាភិបាលចាត់ទុកការរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់ ដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគឺជាការសម្រួលចំណាយមួយ អគ្គនាយកដ្ឋាន ក.ប.ប. អំពាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលចែកចាយម្ហូបអាហារគ្រប់ប្រភេទ និងផលិតផលកែច្នៃ ត្រូវមានភាពស្មោះត្រង់ រដ្ឋបាលព្រៃឈើបញ្ជាក់ពីមូលហេតុស្លាប់របស់ដំរីឈ្លោះ "ឡាក់គី" រដ្ឋមន្ត្រីក្រសួងការងារថា សាធារណរដ្ឋកូរ៉េ ជាប្រទេសមួយដែល​ជួយលើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ប.ស.ស. នឹងដាក់អនុវត្តកម្មវិធីទូរស័ព្ទដៃ NSSF Enterprise App ជាផ្លូវការ នៅដើមខែតុលា ឆ្នាំ២០២៥
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម