សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

​រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន

14 ម៉ោងមុន

ដោយ៖ យូ វាសនា

រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្បាលដីនៅចំនួន០៦ភូមិ គឺភូមិជ្រោយស្មោ ភូមិព្រែកជ្រៃ ភូមិខ្ទារតាំងយូ ភូមិព្រែកជ្រៃក្រៅ ភូមិខ្ទាតាំងយូរត្បូង និងភូមិព្រែកទន្លា សង្កាត់ ព្រែកជ្រៃ ក្រុងសំពៅពូន។

 

ក្នុងន័យនេះរដ្ឋបាលខេត្តស្នើសាធារណជន និងអង្គភាពនានាដែលមានការពាក់ព័ន្ធ នឹងដីធ្លីក្នុងតំបន់វិនិច្ឆ័យ ខាងលើសូមចូលរួមពិនិត្យទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុសឆ្គងដែលត្រូវកែតម្រូវ ឬ ជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំង ថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ជាកំហិត ដែលមានទីតាំងនៅ សាលាសង្កាត់ព្រែកជ្រៃ ស្ថិតនៅភូមិខ្នារតាំងយូ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។

 

បើតាមសេចក្តីជូនដំណឹងដដែលនេះផុត កំណត់រយៈពេលខាងលើ គណៈកម្មការរដ្ឋបាល សន្មត់ថាទិន្នន័យដែលបានបើកចំហរជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។

 

សូមបញ្ជាក់ថាៈ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុបរបាយការណ៍នៃការបិទផ្សាយ ហើយលើក សំណើផ្តល់សិទ្ធិលើអចលនវត្ថុទៅ រដ្ឋបាលខេត្តកណ្តាល ដើម្បីពិនិត្យសម្រេចរួចបញ្ជូនអោយរដ្ឋបាលសុរិយោដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់។

 

ព័ត៌មានទាក់ទង

​រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន រដ្ឋបាលខេត្តបាត់ដំបង ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ភូមិរីជ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង រដ្ឋបាលខេត្តព្រៃវែងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង អភិបាលខេត្តកំពតចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង៣ពាន់គ្រួសារនៅស្រុកបន្ទាយមាស ប្រជាពលរដ្ឋចំនួន ៣៣៨គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹងស្តីពីការចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រដ្ឋបាលខេត្តតាកែវចេញ ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម