
អត្ថបទ៖ សំនៀង
នៅក្នុងសេចក្ដីជូនដំណឹងរបស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ទីរពាណិជ្ជកម្មខេត្ត បានកំពុងអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។ ការរៀបចំផ្សារផលិតផលខ្មែរ ជាសកម្មភាពអាទិភាពមួយនៃគម្រោង(AIMS) ដើម្បីលើកកម្ពស់តម្លៃ សរុបនៃផលិតផលកសិកម្មនៅលើទីផ្សារ និងជាការតាំងលក់ផលិតផលរបស់ក្រុមផលិត ដែលបានទទួលការគាំទ្រពីគម្រោងក្នុងការអភិវឌ្ឍខ្សែច្រវាក់តម្លៃ ដើម្បីបង្កើនប្រាក់ចំណេញដល់ក្រុមកសិករផលិត និងអាជីវករ។
បើតាមសេចក្ដីជូនដំណឹង ការអនុវត្តសាកល្បង ផ្សារផលិតផលខ្មែរខេត្តតាកែវ (ផ្សារចុងសប្តាហ៍) រយៈពេល៣(បី)ខែ ត្រូវធ្វើនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីសប្តាហ៍ទី១ នៃខែតុលា ត្រូវនឹងថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២៥ នេះតទៅ ដែលមានទីតាំងស្ថិតនៅលើសួនច្បារទល់មុខរោងមហោស្របខេត្ត។មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានអំពាវនាវឱ្យសាធារណៈជនចូលរួមជួយគាំទ្រផលិតផលខ្មែរ ស្នាដៃកសិករខ្មែរ ដែលជាផលិតផលក្នុងខេត្តតាកែវ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យបានច្រើន៕
នាយករដ្ឋមន្ត្រី អំពាវនាវពង្រឹងសហគ្រាសធុនតូច និងមធ្យម
TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូលដល់យុវជន និងអតីតពលករចំណាកស្រុក តាមរយៈជំនាញបច្ចេកទេស
ADB ប្តេជ្ញាគៀរគរថវិកា ៣០ ពាន់លានដុល្លារ ដើម្បីជួយដល់ប្រទេសអាស៊ាន
តម្លៃប្រេងឥន្ធនៈកម្ពុជាឡើងថ្លៃ ខណៈជម្លោះនៅមជ្ឈឹមបូព៌ារញ្ជួយទីផ្សារប្រេងពិភពលោក
នាវាដឹកឥន្ទនៈចំនួន២ទើបមកដល់ និងចូលសំចតនៅកំពង់ផែតែមួយក្នុងខេត្តព្រះសីហនុ
រដ្ឋាភិបាលសម្រេចបន្ថយអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតមកនៅត្រឹម៤%
រដ្ឋមន្ត្រីក្រសួងរ៉ែអំពាវឱ្យពលរដ្ឋកុំភ័យស្លន់ស្លោ ព្រោះកម្ពុជាមិនខ្វះប្រភពផ្គត់ផ្គង់ឧស្ម័នLPG
មន្ទីរពាណិជ្ជកម្មខេត្តតាកែវ អនុវត្តសាកល្បងផ្សារផលិតផលខ្មែរ រយៈពេល៣ខែ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦
16-មិថុនា-2026 - ម៉ោង 03:42:PM
11-ឧសភា-2026 - ម៉ោង 04:06:PM
29-មេសា-2026 - ម៉ោង 11:00:AM
30-មិនា-2026 - ម៉ោង 02:05:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា