សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អគ្គនាយកដ្ឋាន ក.ប.ប. អំពាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលចែកចាយម្ហូបអាហារគ្រប់ប្រភេទ និងផលិតផលកែច្នៃ ត្រូវមានភាពស្មោះត្រង់

11-កញ្ជា-2025 - ម៉ោង 11:53:AM

 

អត្ថបទ៖ វិចិត្រ

 

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.”នៃក្រសួង ពាណិជ្ជកម្ម អំពាវនាវឱ្យសម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដែលចែកចាយម្ហូបអាហារគ្រប់ប្រភេទ និងផលិតផលកែច្នៃ ត្រូវប្រកួតប្រជែងប្រកបដោយភាពស្មោះត្រង់។ ការអំពាវនាវនេះធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ។

 

សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងថា ដើម្បីបន្តគាំទ្រ លើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងធានាបានការធ្វើធុរកិច្ចប្រកបដោយសុចរិត កសាងបាននូវទំនុកចិត្តរបស់អ្នកប្រើប្រាស់ ពិសេសក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ដែលកំពុងប្រកបអាជីវកម្ម ចែកចាយ លក់ដូរផលិតផល ទំនិញ ម្ហូបអាហារគ្រប់ប្រភេទ រួមទាំងផលិតផលទំនិញ ដែលកែច្នៃ វេចខ្ចប់ស្រាប់ ដោយត្រូវយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់នូវការអនុវត្តល្អ។

 

ក្នុងន័យនេះអគ្គនាយកដ្ឋាន ក.ប.ប. សូមឱ្យដាក់លក់ផលិតផលដែលមានគុណភាព សុវត្ថិភាព មានកាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ មានប្រភព និងសេចក្តីបរិយាយព័ត៌មានអំពីផលិតផលច្បាស់លាស់ និងតម្លៃសមស្រប។ សូមរក្សាឱ្យបាននូវវិធានសុវត្ថិភាពម្ហូបអាហារ (លក្ខខណ្ឌអនាម័យក្នុងការវេចខ្ចប់ ការដាក់តាំងលក់ ការដឹកជញ្ជូន ការចែកចាយ...។ល។)។ ត្រូវចៀសវាងការដាក់បន្លំនូវផលិតផលដែលមិនអនុលោម ដោយកែច្នៃ វេចខ្ចប់ ឬបញ្ចូលក្នុងសាដក កាដូ វត្ថុអនុស្សាវរីយ៍ និងផលិតផលប្រើប្រាស់ផ្សេងៗទៀត។

 

អគ្គនាយកដ្ឋាន ក.ប.ប. ក៏បង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អាវជីវកម្មទាំងអស់នោះ នឹងចូលរួមសហការអនុវត្ត ប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕

ព័ត៌មានទាក់ទង

អុកស្វាម រៀបចំវេទិកាថ្នាកើតំបន់ ស្ដីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន រាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទ ចុះកិច្ចព្រមព្រៀងគ្នា ជំរុញលើវិស័យសំខាន់ៗ សម្រាប់ជាប្រយោជន៍ ដល់ប្រទេសទាំងពីរ ប.ស.ស. បើកកិច្ចប្រជុំស្ដីពី "ការធ្វើសវនកម្មលើរបាយកាណ៍ហិរញ្ញវត្ថុរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់ការិយបរិច្ឆេទ ២០២៤ និងឆ្នាំពាក់ព័ន្ធ" ឯកឧត្ដម ហេង សួរ៖ ការប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រមុខរាជរដ្ឋាភិបាលចាត់ទុកការរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់ ដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគឺជាការសម្រួលចំណាយមួយ អគ្គនាយកដ្ឋាន ក.ប.ប. អំពាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលចែកចាយម្ហូបអាហារគ្រប់ប្រភេទ និងផលិតផលកែច្នៃ ត្រូវមានភាពស្មោះត្រង់ រដ្ឋបាលព្រៃឈើបញ្ជាក់ពីមូលហេតុស្លាប់របស់ដំរីឈ្លោះ "ឡាក់គី" រដ្ឋមន្ត្រីក្រសួងការងារថា សាធារណរដ្ឋកូរ៉េ ជាប្រទេសមួយដែល​ជួយលើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ប.ស.ស. នឹងដាក់អនុវត្តកម្មវិធីទូរស័ព្ទដៃ NSSF Enterprise App ជាផ្លូវការ នៅដើមខែតុលា ឆ្នាំ២០២៥
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម