ដោយ៖ វិចិត្រ
រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងន័យនេះរដ្ឋបាលខេត្តស្នើឱ្យសាធារណៈជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹងដីធ្លី ក្នុងតំបន់វិនិច្ឆ័យខាងលើ ឱ្យចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬ ខុសឆ្គង ដែលត្រូវកែតម្រូវ ឬ ជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូល ទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥ ជាកំហិត ស្ថិតក្នុងបរិវេណវត្តរំជៃ ភូមិរំជៃ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមសេចក្តីជូនដំណឹងដដែលនេះ ផុតរយៈពេលកំណត់ខាងលើ គណៈកម្មការរដ្ឋបាលសន្មតថាទិន្នន័យដែលបានបិទផ្សាយជូនពិនិត្យជាសាធារណៈនេះ មានភាពត្រឹមត្រូវហើយ មិនអាចជំនាស់ ឬ តវ៉ានៅពេលក្រោយទៀតបានឡើយ។
ផុតកំណត់នៃការបិទផ្សាយជាសាធារណៈ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុបហើយ លើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុទៅអភិបាលខេត្ត ដើម្បីពិនិត្យសម្រេច រួចបញ្ជូនឱ្យរដ្ឋបាលសុរិយោដី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណា ដែលបំពេញគ្រប់លក្ខណៈតាមផ្លូវច្បាប់។ គណៈកម្មការរដ្ឋបាលនឹងដាក់ទីតាំងបណ្តោះអាសន្ន នៅកន្លែងលិចផ្សារ ដើម្បីរងចាំទទួលពិគ្រោះ និងផ្តល់ យោបល់ដល់អ្នកដែលមានសំណូមពរ៕
ម្សិលមិញ ម៉ោង 04:28:PM
01-តុលា-2025 - ម៉ោង 11:44:AM
18-កញ្ជា-2025 - ម៉ោង 03:03:PM
18-កញ្ជា-2025 - ម៉ោង 10:21:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា