សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កម្ពុជាបដិសេធថាមិនបានប្រើប្រាស់អាវុធបាញ់ចូលទឹកដីថៃ ក្នុងន័យញុះញ៉ុងណាមួយឡើយ

23-កញ្ជា-2025 - ម៉ោង 10:17:PM

ដោយ៖ វិចិត្រ

 

ក្រសួងការពារជាតិកម្ពុជា តាមរយ:អ្នកនាំពាក្យ បានបដិសេធថា កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលទឹកដីថៃ ក្នុងន័យញុះញ៉ុងណាមួយដូចទៅនឹងការលើកឡើងរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួដែលបានចុះផ្សាយឡើយ។

 

នៅរសៀលថ្ងៃទី២៣ ខែកញ្ញា នេះ ផេកហ្វេសប៊ុកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ”។

 

បញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅយប់ថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា "ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនា ចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល ហើយនៅវេលាម៉ោង ១៤:១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។"

 

ក្នុងនោះកម្ពុជាក៏បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

 

ជាមួយគ្នានេះអ្នកនាំពាក្យរូបនេះក៏បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើដែរថាកងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបាននៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត៕

ព័ត៌មានទាក់ទង

ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងកងទ័ពកម្ពុជាដែលរងផលប៉ះពាល់ជាក់ស្តែងពីការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ យោធាថៃ បាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ក្រសួងការពារជាតិប្រកាសទាត់ចោលការចោទប្រកាន់ភាគីថៃថា កម្ពុជាបានបង្កហេតុដោយមានសកម្មភាពចល័តរថក្រោះចូលជិតលួសបន្លា ព្រមទាំងមានការបាញ់កាំភ្លើងចូលដើម្បីពិនិត្យមើលរយៈចម្ងាយ កម្ពុជាបដិសេធថាមិនបានប្រើប្រាស់អាវុធបាញ់ចូលទឹកដីថៃ ក្នុងន័យញុះញ៉ុងណាមួយឡើយ ក្រសួងការពារជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាបានប្រើប្រាស់ និងការបន្តដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមព្រំដែន សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបារាំងយកចិត្តទុកដាក់តាមដានស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃបន្ថែម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថាមិនមានការបើកព្រំដែនកម្ពុជា-ថៃនោះទេ ថៃនៅតែហាក់គ្មានឆន្ទៈចង់បញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជាដោយសុចរិតនោះទេ ក្រសួងការពារជាតិបដិសេដចំពោះការចោទប្រកាន់ថា កម្ពុជាបានបង្ហោះដ្រូននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម