ដោយ៖ វិចិត្រ
ក្រសួងការពារជាតិកម្ពុជា នៅទី២៥ ខែកញ្ញា បានប្រកាសច្រានចោលម្តងរួចមកហើយចំពោះការចោទប្រកាន់ពីសំណាក់ផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនដែលបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិភាគទី២” ដោយឮសំឡេងកាំភ្លើង សំឡេងផ្ទុះគ្រាប់បែក រកឃើញការចូលជិតលួសបន្លា ហើយការបាញ់ដើម្បីពិនិត្យមើលរយៈចម្ងាយ។
ជាថ្មីម្តងទៀត នៅយប់ថ្ងៃដដែលនេះ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ ម៉ាលី សុជាតា ក៏បានប្រកាសទាត់ចោលចំពោះផេកផ្លូវការរបស់មជ្ឈមណ្ឌលប្រតិបត្តការតំបន់កងទ័ពទី២របស់ថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយនាល្ងាចថ្ងៃដដែលនេះម្តងទៀតថា “កម្ពុជាបានបង្កហេតុដោយមានសកម្មភាពចល័តរថក្រោះចូល និងឮសំឡេងកាំភ្លើង ឮសំឡេងផ្ទុះគ្រាប់បែក និងរកឃើញការចូលជិតលួសបន្លា ព្រមទាំងមានការបាញ់ចូល ដើម្បីពិនិត្យមើលរយៈចម្ងាយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា “ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។”
បើតាមអ្នកនាំពាក្យរូបនេះ កងកម្លាំងរបស់កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។
ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬ ការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បីចៀសវាងការភាន់ច្រឡំ ឬ ការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់។ នេះជាការបញ្ជាក់បន្ថែមពីសំណាក់ ឧត្តមសេនីយ៍ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៕
ម្សិលមិញ ម៉ោង 02:00:PM
26-កញ្ជា-2025 - ម៉ោង 10:50:AM
23-កញ្ជា-2025 - ម៉ោង 10:17:PM
18-កញ្ជា-2025 - ម៉ោង 05:17:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា