សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការងារ និងភាគពាក់ព័ន្ធ រួមគ្នារកដំណោះស្រាយបញ្ហាប្រឈមដើម្បីជំរុញការលើកកម្ពស់អាទិភាពជំនាញ និងផលិតភាពការងារនៅកម្ពុជា

01-តុលា-2025 - ម៉ោង 10:35:AM

អត្ថបទ៖ កែវ រតនៈ

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្ដីពី “អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា” ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅ​សណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ដែលរៀបចំដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស្ថាប័ន​ពាក់ព័ន្ធ, តំណាងនិយោជក, តំណាងកម្មករនិយោជិត, អង្គការអន្តរជាតិខាងការងារ (ILO) ដៃគូអភិវឌ្ឍន៍ និងដៃគូសង្គមជាច្រើនទៀត។

សិក្ខាសាលានេះ ជាវេទិកាមួយផ្តល់ឱកាសសម្រាប់ការចូលរួមផ្តល់នូវមតិយោបល់ និងធាតុចូលក្នុងការកំណត់នូវបញ្ហាគម្លាតជំនាញ និងតម្រូវការអាទិភាពជំនាញក្នុងវិស័យនានា ដើម្បីជាធាតុចូលក្នុងការកសាង គោលនយោបាយ និងការវិនិយោគអភិវឌ្ឍន៍ជំនាញសម្រាប់អនាគត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត។ 

ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋមន្ត្រី បានចាត់ទុកវេទិកានេះពិតជាមានសារ:សំខាន់ដើម្បីប្រមូលនូវធាតុចូល សម្រាប់ជាមូលដ្ឋានចូលរួមឆ្លើយតបចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការជំរុញការអភិវឌ្ឍជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងបច្ចុប្បន្ន​និងនាពេលអនាគត ដើម្បីរក្សាភាពប្រកួតប្រជែង និងការបន្តទាក់ទាញវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យវិស័យឯកជនផ្តល់ឱកាសដល់សិស្ស និស្សិត ឬសិក្ខាកាម មានឱកាសហាត់ការនៅតាមសហគ្រាស និងក្រុមហ៊ុននានា ដើម្បីពង្រឹងសមត្ថភាពជំនាញ ព្រោះការហ្វឹកហាត់ជំនាញរបស់សិស្ស និស្សិត គឺជាការសំលៀងជំនាញ និងការផ្តល់បទពិសោធបានយ៉ាងល្អទៅកាន់សិក្ខាកាមឱ្យផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ហើយបន្ថែមពីនេះ ក៏ជាឱកាសដែលវិស័យឯកជន អាចជ្រើសរើសយកសិក្ខាកាមដែលមានសមត្ថភាពខ្ពស់ បម្រើការងារឱ្យខ្លួនបានផងដែរ។

លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានបញ្ជាក់ថាតាមរយ:ធាតុចូលនៃវេទិកានេះ CAMFEBA នឹងខិតខំរៀបចំកសាងនូវយុទ្ធសាស្រ្តរយ:ពេលមធ្យម ២០២៥-២០៣០ សម្រាប់ជំរុញការអភិវឌ្ឍជំនាញឱ្យមានផលិតភាពពេញលេញ ដើម្បីធានាយកប្រៀបនៃការប្រកួតប្រជែង។

ជាមួយគ្នានេះ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO)នៅកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រែក្លាយកម្លាំងពលកម្មពីអតិពលកម្មទៅជាកម្លាំងជំនាញ គឺជាកត្តាចាំបាច់ណាស់សម្រាប់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបន្ថែមក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងជាក់ស្តែងចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីតាមដានស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងការងារ និងភាគពាក់ព័ន្ធ រួមគ្នារកដំណោះស្រាយបញ្ហាប្រឈមដើម្បីជំរុញការលើកកម្ពស់អាទិភាពជំនាញ និងផលិតភាពការងារនៅកម្ពុជា កម្ពុជាបានបញ្ជូនលិខិតអញ្ជើញទៅភាគីថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នៅអំឡុងខែតុលានេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងកងទ័ពកម្ពុជាដែលរងផលប៉ះពាល់ជាក់ស្តែងពីការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ យោធាថៃ បាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ក្រសួងការពារជាតិប្រកាសទាត់ចោលការចោទប្រកាន់ភាគីថៃថា កម្ពុជាបានបង្កហេតុដោយមានសកម្មភាពចល័តរថក្រោះចូលជិតលួសបន្លា ព្រមទាំងមានការបាញ់កាំភ្លើងចូលដើម្បីពិនិត្យមើលរយៈចម្ងាយ កម្ពុជាបដិសេធថាមិនបានប្រើប្រាស់អាវុធបាញ់ចូលទឹកដីថៃ ក្នុងន័យញុះញ៉ុងណាមួយឡើយ ក្រសួងការពារជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាបានប្រើប្រាស់ និងការបន្តដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមព្រំដែន សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបារាំងយកចិត្តទុកដាក់តាមដានស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃបន្ថែម
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម