សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីស (SDC)

14-មិនា-2025 - ម៉ោង 09:32:AM

 

អត្ថបទ៖សហការ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នេះបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni) ប្រធានបេសកកម្មនៃអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ប្រចាំកម្ពុជា។

តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ឯកឧត្តម ហេង សួរ បាន​​​​កោតសរសើរចំពោះអង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិ​​បត្តិការ(SDC) ដែលតែងសហការក្នុងភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ច​​ការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាពិសេសតាមរយៈកម្មវិធី PROMISE។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) បានរួមចំណែកដ៏មានតម្លៃក្នុងការលើកកម្ពស់អភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់នូវការគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយគម្រោងកម្មវិធីរបស់អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC)។

ជាការឆ្លើយតប លោក រ៉េតូ ហ្រ្គូនីនហ្គឺ (Reto Grüninger) និងលោកស្រី នេលី ហ្គូសាយនី (Nellie Ghusayni)​​ បានបង្ហាញនូវវឌ្ឍនភាពការងារ និងលទ្ធផលជាវិជ្ជមាន ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនេះ ក្នុងភាពជាដៃគូការងាររួមគ្នា អង្គការ IOM ប្រចាំកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) បានបង្ហាញពីសុទិដ្ឋិ​​និយម​​ក្នុងការបន្តកិច្ចសហប្រតិបត្តិការទាំងកិច្ចការយុទ្ធសាស្ត្រ និងបច្ចេកទេសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានានូវប្រសិទ្ធភាព និងការសម្រេចគោលដៅក្នុងកិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបើកកិច្ចប្រជុំស្តីពី “ការអនុវត្តកិច្ចការសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប.ស.ស.” ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការងារ​ ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្រុមអ្នកឃ្លាំមើលវិស័យសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការប្រកាសឱ្យបិទវិទ្យុអាស៊ីសេរី និងVOA
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម