សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» បន្តធ្វើនៅតាមរាជធានី-ខេត្ត ដូចភ្លៀងរលឹម

26-ឧសភា-2025 - ម៉ោង 11:28:AM

អត្ថបទ៖ យូ វាសនា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។ ការប្រកាសដាក់ចេញយុទ្ធនការសំអាតផ្លូវជាតិ ខាងលើនេះ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងសកម្មភាពសាកល្បងសំអាតតាមដងផ្លូវ នាពេលកន្លងមក។

យ៉ាងនេះក្តី  យុទ្ធនាការផ្លូវជាតិគ្មានសំរាមប្លាស្ទិក នៅតែបន្តធ្វើនៅតាមបណ្ដារាជធានី ជាបន្តបន្ទាប់​ជាពិសេស​នៅថ្ងៃចុងសប្តាហ៍ ជាក់ស្ដែងយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ​រដ្ឋបាលឃុំទីងចាក បានសហការជាមួយសិស្សសាលា ក្រុមប្រឹក្សាឃុំ និងមេភូមិក្នុងសង្កាត់ ធ្វើយុទ្ធនាការ រើសសម្អាតសំរាមតាមដងផ្លូវ ស្ថិតក្នុងភូមិសាស្ត្រ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។ ក្រុមការងារមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយមានកិច្ចសហការចូលរួមពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និង ក្រុមហ៊ុនប្រមូលសំរាម មីហ្សុយដា បានរួមគ្នាសម្អាតអនាម័យបរិស្ថានតាមដងផ្លូវក្រវ៉ាត់ក្រុងទី២ ។​ មន្ត្រីរាជការរដ្ឋបាលខណ្ឌដង្កោ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដង្កោ រដ្ឋបាលសង្កាត់មួយចំនួន និង សិស្សសាលាបឋមសិក្សាសាក់សំពៅ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងរាជធានីភ្នំពេញ ក្រុមហ៊ុន មីហ្សុយដា បានសម្អាតអនាម័យបរិស្ថាននៅលើមហាវិថីស៊ីជីនពីង ហៅផ្លូវក្រវ៉ាត់ក្រុងទី៣ នៅក្នុងមូលដ្ឋានភូមិគងនយ សង្កាត់គងនយ ភូមិថ្មី សង្កាត់ទៀន និង ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមការងារមន្ទីរបរិស្ថានរាជធានីភ្នំពេញ​ ដោយមានកិច្ចសហការពី​រដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំមន្ត្រីរាជការ រដ្ឋបាលខណ្ឌសែនសុខ​ និងរដ្ឋបាលសង្កាត់ឃ្មួញ​ គោកឃ្លាង​ ភ្នំពេញថ្មី និងប្រជាពលរដ្ឋ​ ចូលរួមអនុវត្តយុទ្ធនាការផ្លូវជាតិគ្មានសំរាម​ សំណល់ប្លាស្ទិក​​ នៅមហាវិថីមិត្តភាពភ្នំពេញហាណូយ ក្នុងភូមិសាស្ត្រសង្កាត់គោកឃ្លាង​ ភ្នំពេញថ្មី និងសង្កាត់ឃ្មួញខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។ ក្រុមការងារមន្ទីរបរិស្ថានរាជធានីភ្នំពេញ​ ដោយមានកិច្ចសហការពី​ការិយាល័យសាធារណការ​ សណ្តាប់ធ្នាប់​ និងបរិស្ថាន​ តំណាងរដ្ឋបាលខណ្ឌ​កំបូលក្រុមហ៊ុន៨០០ស៊ុបពើ​ និងប្រជាពលរដ្ឋ​ ចូលរួមសម្អាតអនាម័យបរិស្ថាននៅផ្លូវជាតិក្រវ៉ាត់ក្រុង​ ក្នុងភូមិសាស្ត្រសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។  មន្ទីរបរិស្ថានរាធានីភ្នំពេញ និងមានកិច្ចសហការចូលរួមពីរដ្ឋបាលខណ្ឌដង្កោ ចៅសង្កាត់ ក្រុមប្រឹក្សា មេភូមិ សង្កាត់ដង្កោ-ជើងឯក-ព្រៃស ព្រមទាំងកងកម្លាំង មូលដ្ឋាន ប្រជាកាពារ សណ្តាប់ធ្នាប់ ក្រុមហ៊ុនប្រមូលសំរាម ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវជាតិលេខ៤២​ ក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងសហការជាមួយរដ្ឋ បាលក្រុងស្ទឹងត្រែង បានចុះផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «កម្ពុជាស្អាត​ ខ្មែរធ្វើបាន» និង«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»នៅសាលាបឋមសិក្សាតេជោ ហ៊ុនសែនសាមគ្គីអភិវឌ្ឍន៍ នៅសង្កាត់រាជានុកូល២ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងសម្អាតអនាម័យបរិស្ថាននៅបណ្តោយផ្លូវជាតិ លេខ៧៕

 រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

កម្ពុជាប្រឈមនឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦កញ្ញា ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រសួងបរិស្ថានបានរៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេង ពីស៊ីទែនប្រេង ចំនួនបួនដែល បានធ្លាក់ចេញពីរថភ្លើងនៅខេត្តបាត់ដំបង បើទោះជាលុបចោលនូវព្រឹត្តិការណ៍ពិពណ៌កូនឈើ តែក្រសួងបរិស្ថាននៅបន្តចែកកូនឈើជូនដល់ប្រជាពលរដ្ឋដូចដើម ក្រសួងការងារកម្ពុជា អំពាវឱ្យកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្នអំពីរលកយកស៊ូណាមិ ក្រសួងបរិស្ថានថា បទល្មើសធនធានធម្មជាតិបង្ក្រាបបាន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេស ក.ជ.អ.ច. វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម