សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ

18-មេសា-2025 - ម៉ោង 03:08:PM

អត្ថបទ៖ កែវ រតនៈ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង១១៖១៧នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយជោគជ័យរយៈពេល២ថ្ងៃ។

ក្នុងរយៈពេល២ថ្ងៃនេះ លោក ស៊ី ជីនពីង បានចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ, ជួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥត ងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់។ ក្នុងបរិការណ៍នេះ ភាគីទាំងពីរបានសម្ដែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកប ដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង "ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា" និង "ច្រករបៀងមច្ឆា និងអង្ករ”។

ជាមួយគ្នានេះ កម្ពុជា-ចិន ក៏បានលើកអំពីកិច្ចសហប្រតិបត្តិការនយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្របត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការអ​ន្តរជាតិ  

ក្នុងដំណើរទស្សកិច្ចផ្លូវរដដ្ឋនេះ ឯកសារចំនួន៣៧ រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ បន្ថែមពីនេះ មានឯកសារចំនួន​​៥ផ្សេងទៀតពាក់ព័ន្ធនឹង គម្រោងព្រែកជីកហ្វូណនតេជោ​ ត្រូវបានចុះហត្ថលេខាជាផ្លូវការ ដើម្បីអភិវឌ្ឍព្រែកជីកហ្វូណនតេជោ។ ក្នុងជំនួបជាមួយសម្តេចតេជោ លោកប្រធានាធិបតី ស៊ី ជីនពីង ប្រកាសគាំទ្រ​យ៉ាងពេញទំហឹងចំពោះកិច្ចអភិវឌ្ឍនៅកម្ពុជា ជាពិសេសគម្រោង​ព្រែកជីកហ្វូណនតេជោ។

លោក ស៊ី ជីនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១១ និង១៥នាទី នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រកម្ពុជា។ ការអញ្ជើញមកដល់របស់ មេដឹកនាំកំពូលមហាយក្សចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានការទទួលស្វាគមន៍ដោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា អមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត ដើម្បីជាការផ្តល់កិត្តិយសដ៏ធំធេងដល់មហាមិត្តរបស់កម្ពុជា៕

 រូបភាព៖ បណ្ដាញសង្គម 

ព័ត៌មានទាក់ទង

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការងារ​ ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្រុមអ្នកឃ្លាំមើលវិស័យសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការប្រកាសឱ្យបិទវិទ្យុអាស៊ីសេរី និងVOA រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីស (SDC)
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម