សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបតំណាងសហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្ម និងសហគម៍កសិករប្រើប្រាស់ទឹក នៅខេត្ដបាត់ដំបង

23-ឧសភា-2025 - ម៉ោង 01:34:PM

អត្ថបទ៖ សំនៀង

សហប្រធានក្រុមការងារត្រី-វិស័យ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាសមាជិកអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបប្រជុំពិភាក្សាជាមួយតំណាងសហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្ម និងសហគម៍កសិករប្រើប្រាស់ទឹក ស្ថិតក្រោមវិសាលភាព ប្រព័ន្ធធារាសាស្ត្រទួលម្ទេស-កង្ហត នៅខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនេះ ឯកឧត្ដម ហ៊ាន វណ្ណហន បានបញ្ជាក់ថា អត្ថប្រយោជន៍ជាច្រើនសម្រាប់កសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្របច្ចេកទេសជាប្រចាំពីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយកសិករនឹងទទួលបានកម្ចីដើមទុនការប្រាក់ទាប ដោយមិនតម្រូវវត្ថុបញ្ចាំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ ទីផ្សារចុះកិច្ចសន្យាទុកមុនច្បាស់លាស់ ការកាត់បន្ថយថ្លៃដើមផលិត និងការគាំពារពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ។

បន្ថែមពីនេះ ឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកសហគមន៍កសិកម្មទំនើប និងជាសមាជិកអចិន្ត្រៃយ៍ក្រុមការងារត្រី-វិស័យ ក៏បានរៀបចំចងក្រងសហគមន៍កសិកម្មទំនើបតាមបណ្ដាខេត្ដ និងបានឆ្លុះបញ្ជាំងពីវឌ្ឍនភាពថ្មីក្នុងការជំរុញផលិតភាពផលិតកម្មកសិកម្មប្រកបដោយនិរន្ដរភាព និងភាពប្រកួតប្រជែងទីផ្សារក្នុងបរិបទថ្មីនេះ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង រៀបចំចងក្រងសមាជិកស្ម័គ្រចិត្តចូលរួមក្នុងសហគមន៍កសិកម្មទំនើប លើផលិតកម្មស្រូវសែនក្រអូបរួមគ្នាទៅតាមកិច្ចសន្យា ដើម្បីអាចមានលទ្ធភាពចុះកុងត្រាលក់ស្រូវទុកជាមុនក្នុងតម្លៃមួយជាក់លាក់។ ផលិតស្រូវក្រអូបស្របតាមបច្ចេកទេសនៅតំបន់នេះ អាចទទួលបានទិន្នផលចំនួនពី៧ ទៅ៨តោនក្នុងមួយហិកតា ហើយកសិករមានដីជាមធ្យមប្រមាណពី ៥ ទៅ៨ ហិកតា ហើយក្នុងមួយឆ្នាំអាចផលិតពី ២ ទៅ៣ ដង ដោយសារតំបន់នេះ មានអំណោយផលពីប្រព័ន្ធធារាសាស្រ្តកង្ហត និងមានការគាំទ្រពីអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ បើតាមឯកឧត្តមរដ្ឋលេខាធិការ ប្រព័ន្ធធារាសាស្ត្រកង្ហតមានប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៦៧.០០០ហិកតា ស្រូវប្រាំងចំនួន ១១.៥០០ហិកតា និងដំណាំរួមផ្សំមួយចំនួន ជូនប្រជាពលរដ្ឋចំនួន ១៨ឃុំ ក្នុងស្រុកចំនួន៤ (ស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ) និងក្រុងបាត់ដំបង។ ដោយឡែក សម្រាប់សហគមន៍នៃប្លុក A&B នៅក្នុងតំបន់ទួលម្ទេសនេះ មានសមាជិកចំនួន៤៦៦គ្រួសារ និងមានផ្ទៃដីធ្វើស្រែបានចំនួនជិត២០០០ហិកតា៕

ព័ត៌មានទាក់ទង

ភាគីកម្មករនិយោជិត និងភាគីនិយោជក ឯកភាពគ្នាទុកឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងអន្តរាគមន៍លើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ ភាគីកម្មករនិយោជិតស្នើដំឡើង ១០ដុល្លារអាម៉េរិកសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ខណៈនិយោជក ស្នើរក្សាតួលេខបច្ចុប្បន្ន ២០៨ដុល្លារអាម៉េរិក សាខា ប.ស.ស. និងមជ្ឈមណ្ឌលការងារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅផ្សារទំនើបអ៊ីអនម៉លទាំង ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ១០ថ្ងៃនៃយុទ្ធនាការក្រសួងការងារ បានចុះតាមរោងចក្រ ១ ៥៦៩ ដើម្បីជំរុញការផ្តល់ឱកាសការងារ និងផ្តល់ភាពកក់ក្តៅជូនពលករដែលទើបត្រឡប់មកពីថៃ ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារ ចុះល្បាតទប់ស្កាត់បទល្មើសជលផលតាមដងទន្លេក្នុងសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្តើមបើកវេទិកាការងារនៅតាមខេត្តដើម្បីនាំយកឱកាសការងាររាប់ម៉ឺនកន្លែងជូនពលករដែលទើបត្រឡប់ពីប្រទេសថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម