សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានជំរុញឱ្យប្រើប្រាស់ “ថង់សំណាញ់” សម្រាប់ច្រកផ្លែឈើ និងបន្លែ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

22-ឧសភា-2025 - ម៉ោង 10:13:AM

អត្ថបទ៖ សំនៀង

ក្រសួងបរិស្ថាន សហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការអន្តរជាតិ ប្រចាំកម្ពុជា (GIZ) រួមជាមួយនឹងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យអប់រំ បានចូលរួមប្រកាសផ្សព្វផ្សាយជាផ្លូវការនូវ "ការណែនាំប្រភេទថង់សំណាញ់" សម្រាប់ច្រកបន្លែ និងផ្លែឈើ ដែលជាជម្រើសដ៏ប្រសើរដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកប្រើតែមួយដង។ ការប្រកាសដាក់ឱ្យប្រើប្រាស់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន អមជាមួយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥។ សិក្ខាសាលាបានអំពាវនាវឱ្យមានការផ្លាស់ប្តូរទម្លាប់ទិញទំនិញនៅផ្សារ ដោយប្រើប្រាស់គោលការណ៍រួមគ្នាដែលមាននិរន្តរភាពដោយផ្ដោតលើចំនុចសំខាន់ចំនួន៣ ទី១.គឺ អ្នកប្រើប្រាស់គួរតែឈប់ប្រើបាស្ទិក ទី២. អាជីវកម្មគួរតែបញ្ឈប់ជំរុញថង់ប្លាស្ទិកមកលើអ្នកទិញ និងទី៣គឺ. វិស័យសាធារណៈគួររៀបចំការគ្រប់គ្រងកាកសំណល់ឱ្យកាន់តែមានប្រសិទ្ធភាព។

អង្គសិក្ខាសាលា បានលើកឡើងបន្ថែមទៀតថា ថង់សំណាញ់មានទំហំតូច ប៉ុន្តែគឺជាជំហានមួយដ៏ចាំបាច់ ហើយថង់សំណាញ់អាចប្រើបានឡើងវិញច្រើនដង ស្រាល មើលឃើញ ងាយស្រួលយកតាមខ្លួន និងល្អសម្រាប់ការទិញទំនិញប្រចាំថ្ងៃ។ ផ្សារបាយ័ន និងសហករណ៍សរីរាង្គខ្មែរ (Khmer Organic) គឺជាផ្សារដំបូងគេដែលបានចូលរួមអនុវត្តទម្លាប់ថ្មីនេះ ដាក់លក់ថង់សំណាញ់សម្រាប់ច្រកបន្លែ និងផ្លែឈើ ជំនួសការច្រកដោយថង់ប្លាស្ទិក ដែលទម្លាប់ថ្មីនេះ គឺជាគំរូអាជីវកម្មដោយគ្មានថង់ប្លាស្ទិកនៅកម្ពុជា។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធនាការ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" តាមរយៈការផ្តល់វត្ថុជំនួសប្រកបដោយនិរន្តរភាព ដែលយើងទាំងអស់គ្នាត្រូវមានទំនួលខុសត្រូវក្នុងការការពារបរិស្ថានរបស់ប្រទេសយើង។ ក្រសួងបរិស្ថាន សូមលើកទឹកចិត្តឱ្យទីផ្សារ ហាង និងអ្នកលក់រាយផ្សេងទៀតចូលរួមចលនានេះ ដើម្បីប្រទេសកម្ពុជាផ្ទះយើងមានភាពស្អាត និងបៃតង ដោយគ្មានសំណល់ប្លាស្ទិក៕

ព័ត៌មានទាក់ទង

កម្ពុជាប្រឈមនឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦កញ្ញា ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រសួងបរិស្ថានបានរៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេង ពីស៊ីទែនប្រេង ចំនួនបួនដែល បានធ្លាក់ចេញពីរថភ្លើងនៅខេត្តបាត់ដំបង បើទោះជាលុបចោលនូវព្រឹត្តិការណ៍ពិពណ៌កូនឈើ តែក្រសួងបរិស្ថាននៅបន្តចែកកូនឈើជូនដល់ប្រជាពលរដ្ឋដូចដើម ក្រសួងការងារកម្ពុជា អំពាវឱ្យកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្នអំពីរលកយកស៊ូណាមិ ក្រសួងបរិស្ថានថា បទល្មើសធនធានធម្មជាតិបង្ក្រាបបាន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេស ក.ជ.អ.ច. វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម