សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះអង្កេតត្រួតពិនិត្យ ការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងខេត្តចំនួនពីរ

10-តុលា-2025 - ម៉ោង 03:56:PM

អត្ថបទ៖ សំនៀង

 

ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការ និងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកកំពង់ត្រឡាច ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងចូលរួមសរុបចំនួន ២៨នាក់ និងប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ចំនួន៣គ្រឿង បានចុះបង្ក្រាបបទល្មើសជលផល នៅចំណុចព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

 

ក្នុងបេសកកម្មនេះ ក្រុមការងារបានរុះរើ និងបំផ្លាញចោលឧបករណ៍ល្មើសច្បាប់បានចំនួន ០១ករណី រួមមាន ឧបករណ៍លូស្បៃមុងចំនួន ២៥ មាត់ របាំងស្បៃមុងប្រវែង ១៤០០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៧៥ដើម ចាក់លែងកូនត្រីចម្រុះប្រមាណ ១០០គីឡូក្រាម។

 

ជាចុងបញ្ចប់ ឯកឧត្តម និងលោកជំទាវ អនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមការងារចំពោះ​បេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បី​ជួយទប់ស្កាត់បទល្មើសក្នុងបឹងទន្លេសាប ដែលជា​ធនធាន​ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហកា​រក្នុងប្រតិបត្តិការ​នេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕

 

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវឱ្យមានការគំាទ្រការកែច្នៃ ផលិតផលវិស័យជលផល ឱ្យកាន់តែមានភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ផលិតផលខ្មែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះអង្កេតត្រួតពិនិត្យ ការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងខេត្តចំនួនពីរ ពិព័រណ៍ការងារ ៣កន្លែងផ្សេងគ្នានឹងត្រូវធ្វើខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករមិនទាន់មានការងារធ្វើចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការ​ងារធ្វើភ្លាមៗ អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អតីតពលករខ្មែរត្រឡប់មកពីថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារក្នុងស្រុក ទាំងការងារប្រព័ន្ធ និងក្រៅប្រព័ន្ធ ជីប ម៉ុង គ្រោងបោះទុនវិនិយោគប្រមាណពី១០០ ទៅ២០០លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍ ក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម