ដោយ៖ វិចិត្រ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល នៅថ្ងៃទី១០ ខែតុលា បានចុះទៅពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជា។
ដំណើរខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។
ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា បើយោងតាមផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំ នៅភូមិទាំងពីរខាងលើនេះ៕
10-តុលា-2025 - ម៉ោង 11:27:AM
09-តុលា-2025 - ម៉ោង 03:35:PM
08-តុលា-2025 - ម៉ោង 10:27:AM
06-តុលា-2025 - ម៉ោង 02:50:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា