
ដោយ៖ វិចិត្រ
កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់រាយប៉ាយនៅទូទាំងប្រទេស បើទោះជាពុំទទួលរងឥទ្ធិពលខ្លាំងពីព្យុះសង្ឃរា ដែលបានវិវត្តមកពីព្យុះណាគ្រីយ៉ាងណាក៏ដោយ។
យោងព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា ព្យុះទី២៣ឈ្មោះ ណាគ្រី(Nakri) T2523 បានវិវត្តទៅជាព្យុះសង្ឃរា ដែលមានទីតាំងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច នៅតែមានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ អេនដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើប្រទេសកម្ពុជា ហើយគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
ចំពោះស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី ហើយដោយអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។
សម្រាប់នៅតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី ហើយអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៣០%។
រីឯនៅតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី ហើយអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕
FFC៖ ការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងគោលនយោបាយការពារធនធានធម្មជាតិនៅមានភាពទន់ខ្សោយ នៅក្នុងវិស័យធនាគារកម្ពុជា
ក្រសួងធនធានទឹកអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះភ្លៀងកក់ខែដែលអាចកើតចាប់ចុងខែកុម្ភៈ និងដើមខែមីនា
ក្រសួងបរិស្ថានថ្កោលទោសជនអនាមិកគប់គិតគ្នារំលោភដីព្រៃកោងកាងក្នុងខេត្តកោះកុង
ក្រសួងបង្ហាញពីវត្តមានប្រភេទសត្វកម្រជាច្រើនប្រភេទដែលត្រូវបានរកឃើញនៅឧទ្យាន ជាតិវីរៈជ័យ
ក្រោយរកឃើញបញ្ហាបង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងបរិស្ថានសម្រេចផ្អាកទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កក ចំនួន៥ទីតាំងជាបណ្ដោះអាសន្ន
ដើម្បីការពារសុខភាពពលរដ្ឋ និងបរិស្ថាន រួមទាំងអ្នកវិនិយោគដែលមានភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថានដាក់ចេញវិធានការបន្ទាន់៤
តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ ពីថ្ងៃទី៦ ដល់ទី៨ កុម្ភៈ
ប្រេស៊ីល និងកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន ដោយវិធានការច្បាប់ជាតិ-អន្តរជាតិសម្រាប់មនុស្សជំនាន់ក្រោយ
ក្រសួងបង្ហាញពីវត្តមានសត្វខ្លាត្រីមួយក្បាលនៅតំបន់បឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់
25-គុម្ភះ-2026 - ម៉ោង 10:23:AM
24-គុម្ភះ-2026 - ម៉ោង 01:28:PM
12-គុម្ភះ-2026 - ម៉ោង 11:16:AM
10-គុម្ភះ-2026 - ម៉ោង 11:57:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា