ដោយ៖ វិចិត្រ
ក្រុមហ៊ុន ជីប ម៉ុង គ្រោងបោះទុនវិនិយោគប្រមាណពី១០០ ទៅ២០០លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំង។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា លាង ម៉េង ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី២៨ ខែកញ្ញា នៅក្នុងពិធីពិព័រណ៌ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»។
អ្នកឧកញ៉ា លាង ម៉េង បានថ្លែងឱ្យដឹងថា «ក្រុមហ៊ុន ជីប ម៉ុង បានប្ដេជ្ញាចិត្តមែនទែន ក្នុងការធ្វើយ៉ាងណាដើម្បីចូលរួម ក្នុងវិស័យកសិកម្មឱ្យបានខ្លាំងក្លា ដោយគម្រោងនឹងដាក់ទុនប្រមាណ ១០០-២០០ លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម»។
ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង រូបនេះ បានបញ្ជាក់បន្ថែមថា សម្រាប់ផលិតផលក្នុងការទទួលទានបាន គឺក្រុមហ៊ុន ជីប ម៉ុង ងាយស្រួលក្នុងការធ្វើមែនទែន ជាក់ស្ដែងដូចជាល្ពៅដែលជាវត្ថុធាតុដើមមួយ ដែលយកមកភ្លាមដាក់លក់ភ្លាម ប៉ុន្ដែវត្ថុធាតុដើមផ្សេងទៀតដូចជាគ្រាប់ស្វាយចន្ទី គឺជាវត្ថុធាតុដើមមួយ ដែលតម្រូវឱ្យក្រុមហ៊ុន ជីប ម៉ុង មានការគិតគូរជាខ្លាំង។
អ្នកឧកញ៉ាបានបញ្ជាក់ថា «ក្នុងនាមខ្ញុំជាសហគ្រិនខ្មែរមួយរូប ខ្ញុំសូមសំណមពរដល់បងប្អូនម្ចាស់អាជីវកម្មទាំងអស់ រួមគ្នាទៅវិនិយោគលើវិស័យកសិកម្ម ក្នុងនោះការវិនិយោគ គឺទាមទារការអត់ធ្មត់ជាខ្លាំង ព្រោះដំបូងៗការវិនិយោគ គឺមិនសូវ ជាមានការគាំទ្រនោះទេ ដូច្នេះសូមប្រជាពលរដ្ឋក៏ដូចជាអ្នកផលិត អាជីវកម្មមេត្តាអត់ធ្មត់ឱ្យបានខ្លាំងក្លាមែនទែន»៕
ម្សិលមិញ ម៉ោង 09:42:AM
30-កញ្ជា-2025 - ម៉ោង 10:21:AM
29-កញ្ជា-2025 - ម៉ោង 11:06:AM
27-កញ្ជា-2025 - ម៉ោង 12:50:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា