សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អ្នកនាំពាក្យក្រសួងការងារទាត់ចោលការផ្សាយរបស់ក្រុមប្រឆាំងក្រៅប្រទេសថា "មានការឃុំខ្លួនកម្មករ" ថាជារឿងភូតកុហក

06-តុលា-2025 - ម៉ោង 12:03:PM

អត្ថបទ៖ កែវ រតនៈ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលើកឡើងថា ក្រុមបក្សប្រឆាំងក្រៅ​ប្រទេសកំពុងបំភ្លៃខុសពីការពិត លើការតវ៉ារបស់ កម្មករនិយោជិតនៅក្រុមហ៊ុនតារាល និងបានច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយបំភ្លៃខុសការពិតទាំងនោះ ដោយចាត់ទុកថា ជាចេតនាញុះញង់បំផ្លាញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
លោកថ្លែងថា៖«ខ្ញុំមើលឃើញថា ក្រុមបក្សប្រឆាំងក្រៅប្រទេសកំពុងតែធ្វើការបំភ្លៃខុសពីការពិតលើការតវ៉ារបស់បងប្អូននៅក្រុមហ៊ុនតារាល ជាក់ស្តែង ការផ្សព្វផ្សាយរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ អាចារ្យហ្វី និង កុច សំបូរ គឺជាការចោទប្រកាន់ដោយអគតិ គ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុង ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីចេតនារញុះញង់និងរុញឱ្យបងប្អូនកម្មករធ្វើខុសច្បាប់ ព្រំទាំងបំផ្លាញទំនាក់​ទំនងល្អរវាងថៅកែរោងចក្រនិងកម្មករ»។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការពិតនៃបញ្ហារបស់បងប្អូននៅក្រុមហ៊ុនតារាល ដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនោះ គឺពួកគាត់បានចូលធ្វើការជាធម្មតាវិញតាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ លឿនរហ័ស ទាន់ពេលវេលា របស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជក ក្រោយការតវ៉ានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។

បើតាម លោក ស៊ុន មេសា ការបំភ្លៃខុសពីការពិតពីសំណាក់ក្រុមប្រឆាំងក្រៅស្រុក មិនមែនទើបតែធ្វើពេលនេះទេ ពោលគឺ ជារឿយៗ ពួកនេះតែងតែចិញ្ចឹមចិត្ត ប៉ុនប៉ងស៊កសៀតចាក់រុកបង្កបញ្ហា បង្កើតភាពវឹកវរ ការបែកបាក់សង្គម នៅពេលមានហេតុការណ៍ណាមួយកើតឡើង ហើយការបំភ្លៃនោះទៀតសោត គឺពួកគេមានបំណង ដើម្បីបំផ្លាញភាពជឿជាក់របស់ប្រជាជនលើរាជរដ្ឋាភិបាល កេងចំណេញផលប្រយោជន៍នយោបាយ ដើម្បីប្រយោជន៍ក្រុមខ្លួន និងបក្ខពួកប៉ុណ្ណោះ មិនមែនជាការផ្តល់ផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាពលរដ្ឋនោះទេ។

ករណីការប្រមូលផ្ដុំតវ៉ារបស់កម្មកររោងចក្រតារាលបានឈានដល់ការព្រមព្រៀងសះជាក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋានដោយកម្មករចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ តុលា។
នៅថ្ងៃទី៣ ខែតុលានេះភ្លាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសម្របសម្រួល និងស្ដាប់ពីសំណូមពររបស់កម្មករនិយោជិត និងបានសម្របសម្រួលជាមួយនឹងនិយោជកដោយផ្អែកទៅលើកត្តាច្បាប់រហូតឈានដល់ការ​ព្រមព្រៀងសះជាភ្លាមៗដែលបានទាមទារចំនួន ១៦ ចំណុច។ ចំណុចទាំងនោះរួមមានការស្នើសុំលុយថ្លៃបាយថ្ងៃត្រង់ ការរក្សាលុយធ្វើការទៀងទាត់(លុយព្រីម) ក្នុងករណីមកយឺតក្រោម១៥ នាទីក្នុងមួយខែ និងការអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ ជាដើម៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រសួងការពារជាតិកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរទៅកាន់ភាគីថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ   ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិជោគជ័យ អ្នកនាំពាក្យក្រសួងការងារទាត់ចោលការផ្សាយរបស់ក្រុមប្រឆាំងក្រៅប្រទេសថា "មានការឃុំខ្លួនកម្មករ" ថាជារឿងភូតកុហក ឆ្លើយតបទៅកាន់ភាគីថៃ មេភូមិភាគទី៥កម្ពុជាថា កិច្ចប្រជុំ RBC មិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះទៅពិនិត្យទីតាំងរងផល់ប៉ះពាល់ដោយសារការទម្លាក់គ្រាប់MK84 ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងជាក់ស្តែងចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីតាមដានស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងការងារ និងភាគពាក់ព័ន្ធ រួមគ្នារកដំណោះស្រាយបញ្ហាប្រឈមដើម្បីជំរុញការលើកកម្ពស់អាទិភាពជំនាញ និងផលិតភាពការងារនៅកម្ពុជា កម្ពុជាបានបញ្ជូនលិខិតអញ្ជើញទៅភាគីថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នៅអំឡុងខែតុលានេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងកងទ័ពកម្ពុជាដែលរងផលប៉ះពាល់ជាក់ស្តែងពីការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម