សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការពារជាតិកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរទៅកាន់ភាគីថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ  

18 ម៉ោងមុន

ដោយ៖ វិចិត្រ

 

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរ ទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ បន្ទាប់ពីការផ្ញើលិខិតអញ្ជើញលើកទីមួយកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានភាគីទាត់ចោល។

 

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចំពោះការផ្ញើនូវលិខិតអញ្ជើញជាលើកទីពីរនេះ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២របស់ថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។

 

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។

 

កាលពីថ្ងៃទី៣០ ខែកញ្ញា យោធភូមិភាគទី៤ កម្ពុជា បានបញ្ជូនលិខិតអញ្ជើញម្តងរួចហើយទៅយោធភូមិភាគទី២ របស់ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលតាមការគ្រោងទុកគឺនឹងត្រូវរៀបចំធ្វើចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែត្រូវបានអាកខានដោយសារតែភាគីថៃមិនបានឆ្លើយតបតាមអញ្ជើញ៕

 

 

ព័ត៌មានទាក់ទង

ក្រសួងការពារជាតិកម្ពុជា បានបញ្ជូនលិខិតអញ្ជើញជាលើកទីពីរទៅកាន់ភាគីថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ   ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិជោគជ័យ អ្នកនាំពាក្យក្រសួងការងារទាត់ចោលការផ្សាយរបស់ក្រុមប្រឆាំងក្រៅប្រទេសថា "មានការឃុំខ្លួនកម្មករ" ថាជារឿងភូតកុហក ឆ្លើយតបទៅកាន់ភាគីថៃ មេភូមិភាគទី៥កម្ពុជាថា កិច្ចប្រជុំ RBC មិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះទៅពិនិត្យទីតាំងរងផល់ប៉ះពាល់ដោយសារការទម្លាក់គ្រាប់MK84 ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងជាក់ស្តែងចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីតាមដានស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ក្រសួងការងារ និងភាគពាក់ព័ន្ធ រួមគ្នារកដំណោះស្រាយបញ្ហាប្រឈមដើម្បីជំរុញការលើកកម្ពស់អាទិភាពជំនាញ និងផលិតភាពការងារនៅកម្ពុជា កម្ពុជាបានបញ្ជូនលិខិតអញ្ជើញទៅភាគីថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នៅអំឡុងខែតុលានេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះទៅពិនិត្យទីតាំងកងទ័ពកម្ពុជាដែលរងផលប៉ះពាល់ជាក់ស្តែងពីការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម