អត្ថបទ៖ សំនៀង
រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ដីនៃក្បាលដីនៅតំបន់វិនិច្ឆ័យនៅភូមិត្រពាំងស្ទារ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ឱ្យបានជ្រាបថា ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីចំនួន ១២២១ ក្បាលដី មានប្រជាពលរដ្ឋប្រមាណ ២៩៨ គ្រួសារ នៅភូមិត្រពាំងស្គន់ ត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទីតាំងចែកបណ្ណស្ថិតនៅស្នាក់ការភូមិត្រពាំងស្គរ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមក ក្នុងតំបន់នេះនឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែក វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ។
រដ្ឋបាលខេត្តតាកែវ បានបន្តថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក ឱ្យយកបណ្ណទាំងនោះមកប្រគល់ឱ្យ មន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញដែលនឹងត្រូវប្រគល់ជូនដោយមន្ត្រីរដ្ឋបាលសុរិយោដីនៅភូមិត្រពាំងស្គរ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។
ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬហ៊ីប៉ូតែកពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ ឱ្យយកបណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់អ្នក៕
24-មិថុនា-2025 - ម៉ោង 04:18:PM
24-មិថុនា-2025 - ម៉ោង 01:53:PM
23-មិថុនា-2025 - ម៉ោង 02:06:PM
20-មិថុនា-2025 - ម៉ោង 12:13:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា