សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលព្រៃឈើនិងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់

25-មិថុនា-2025 - ម៉ោង 10:46:AM

អត្ថបទ៖ យូ វាសនា

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងខែមិថុនា ឆ្នាំ​២០២៥ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមាន​ពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។ កាលពីឆ្នាំ២០២៤ ចំនួន​៦៥គ្រាប់​ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។

ក្នុងចំណោមពងសរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្កកំណើតបានមានចំនួន ៣៤គ្រាប់ ដែលត្រូវបានយាមការយ៉ាងម៉ត់ចត់ពីសំណាក់មន្ត្រីជំនាញ និងសហគមន៍មូលដ្ឋាន ហើយពងទាំងនេះរំពឹងថានឹងញាស់នៅចន្លោះខែសីហាខាងមុខនេះ។

យោងតាមអង្គការ USAID Cambodia  បានឱ្យដឹងថា​ ក្រពើភ្នំ ឬ ក្រពើត្រី ត្រូវបានចុះជាប្រភេទ ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ហើយបានបាត់ខ្លួនពីតំបន់ជាច្រើននៅលើពិភពលោក​ ដោយសារការបាត់បង់ទីជម្រក ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។ នៅក្នុងប្រទេសកម្ពុជា ក្រពើភ្នំត្រូវបានគេជឿថាបានផុតពូជពីក្នុងព្រៃទៅហើយ រហូតដល់មានការរកឃើញឡើងវិញនៅភ្នំក្រវាញក្នងឆ្នាំ២០០០៕

រូបភាព៖ ក្រសួងកសិកម្ម 

 

ព័ត៌មានទាក់ទង

កម្ពុជាប្រឈមនឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦កញ្ញា ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រសួងបរិស្ថានបានរៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេង ពីស៊ីទែនប្រេង ចំនួនបួនដែល បានធ្លាក់ចេញពីរថភ្លើងនៅខេត្តបាត់ដំបង បើទោះជាលុបចោលនូវព្រឹត្តិការណ៍ពិពណ៌កូនឈើ តែក្រសួងបរិស្ថាននៅបន្តចែកកូនឈើជូនដល់ប្រជាពលរដ្ឋដូចដើម ក្រសួងការងារកម្ពុជា អំពាវឱ្យកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្នអំពីរលកយកស៊ូណាមិ ក្រសួងបរិស្ថានថា បទល្មើសធនធានធម្មជាតិបង្ក្រាបបាន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេស ក.ជ.អ.ច. វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម