អត្ថបទ៖ សំនៀង
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះសិទ្ធិដីធ្លី ដល់សមាជិកសហគមន៍ រួមមានគណៈកម្មការស្ត្រីជនបទ និងយុវកសិករ នៃសហគមន៍ស្ត្រីសាមគ្គី ស្ថិតក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីផ្តល់ចំណេះដឹងដល់អ្នកចូលរួមឱ្យបានយល់អំពីផ្នែកសំខាន់ៗ និងសិទ្ធិក្នុងការកាន់កាប់ប្រើប្រាស់ដីធ្លី ស្របតាមច្បាប់ និងចំណាត់ថ្នាក់ប្រភេទដី សិទ្ធិមូលដ្ឋានរបស់ម្ចាស់ដី និងការផ្តល់សម្បទានសង្គមកិច្ច និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ដែលទទួលបានពីវគ្គបណ្តុះបណ្តាលក្នុងការ ការពារ គ្រប់គ្រង់ និងផ្សព្វផ្សាយបន្តដល់សមាជិក។ ក្នុងនេះដែរវគ្គបណ្តុះបណ្តាលនេះក៏នឹងផ្តល់ជាទស្សនាទានដល់អ្នកចូលរួមអាចយកចំណេះដឹងទៅអនុវត្តតាមរយៈការចងក្រង និងរក្សាឯកសារភស្តុតាង ផ្លូវច្បាប់យកទៅប្រើប្រាស់ក្នុងការចរចារ តស៊ូមតិជម្រុញឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហា និងការពារសុវត្ថិភាពដីធ្លីរបស់គាត់ក្នុងនាមជាម្ចាស់កម្មសិទ្ធិ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាគម្រោងផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ របស់សមាគម(២០២០-២០២៥) ក្រោមចំណងជើងថា "កសាងសិទ្ធិអំណាចសហគមន៍ដើម្បីរស់នៅដោយសេចក្ដីថ្លៃថ្នូរ (CELD)" ដែលទទួលបានការគាំទ្រថវិកាពី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បង្កើនការយល់ដឹង និងការចូលរួមប្រកបដោយអត្ថន័យដល់មូលដ្ឋាន។ ការកសាងការងារសមូហភាព និងការរួបរួមដ៏រឹងមាំពីគ្នាទៅវិញទៅមកឆ្ពោះទៅរកដំណើរការនៃការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាព៕
18-មិថុនា-2025 - ម៉ោង 05:36:PM
11-មិថុនា-2025 - ម៉ោង 03:54:PM
11-មិថុនា-2025 - ម៉ោង 03:08:PM
11-មិថុនា-2025 - ម៉ោង 12:51:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា