សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

 ពលករខ្មែរសម្រុកវិលចូលប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត

5 ម៉ោងមុន

 

អត្ថបទ៖ សំនៀង

 

យោងតាមការចុះផ្សាយនៅទំព័រហ្វេសបុកផ្លូវការរបស់ អង្គការសង់ត្រាល់បានឱ្យដឹងថា នៅវេលាម៉ោង ៦ ល្ងាច នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ មានពលករប្រមាណជា១០០នាក់ រួមទាំងក្មេងៗ កុមារតូចៗផង ត្រូវបានប៉ូលីសថៃដឹកមកដល់ព្រំដែន វិលចូលប្រទេសកម្ពុជាវិញ ដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត (ព្រំដែនខ្មែរ-ថៃ) ក្រោយពីពួកគាត់រងចាំតាំងពីម៉ោង៥:០០នាទីព្រឹក នៅស្រុកអារញ្ញ ខេត្តស្រះកែវ និងមានសកម្មភាពរារាំងពលករ ពីសំណាក់ប៉ូលីសថៃ មិនឱ្យពលករខ្មែរវិលចូលមកកម្ពុជាវិញ។

 

យោងតាមប្រភពព័ត៌មានដដែលបានបន្តថា ពលករខ្លះ ត្រូវបានប៉ូលិសថៃ ទៅចាប់ដល់កន្លែងធ្វើការ និងបញ្ជូនមកខ្មែរយើងវិញ ហើយក៏មានពលករខ្លះទៀត ពួកគាត់បានដើរមកពីកន្លែងធ្វើការមកកាន់ច្រកព្រំដែនផងដែរ ដើម្បីរង់ចាំឱ្យថៃនាំមកខ្មែរវិញ។

 

សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតមានឡើង ក្រោយពីក្រុមទាហានថៃ ប្រកាសបិទច្រកព្រំដែនជាឯកតោភាគីទាំងស្រុង ចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥កន្លងមកនេះ។ ហេតុការណ៍នេះ បង្កឱ្យមានការមើលឃើញថា កុមារ និងស្ត្រីមួយចំនួន ជាពលករខ្មែរ រងផលប៉ះពាល់ និងប្រឈមបញ្ហាសុខភាព ព្រមទាំងបំពានសិទ្ធិកុមារ និងសិទ្ធិស្ត្រី។ ពលករខ្មែរដែលបានមកដល់កម្ពុជាប្រមាណម៉ោង៦ល្ងាចម្សិលមិញ ត្រូវបានបន្តសំរាកនៅមណ្ឌលសំចតពលករ ក្រុងប៉ោយប៉ែត ដោយចុះពីឡានប៉ូលីស ដូរមកឡើងឡានក្រុងរដ្ឋ ដែលបានរៀបចំដោយអាជ្ញាធរកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកខ្លះរងចាំបន្តដំណើរទៅខេត្តរបស់ខ្លួន តាមរយៈឡានក្រុងរដ្ឋ និងអ្នកខ្លះទៀតមានសាច់ញាតិមកទទួលដល់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតតែម្ដង៕

 

ព័ត៌មានទាក់ទង

មូលនិធិជាតិជំនួយសង្គមរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធគោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍  ពលករខ្មែរសម្រុកវិលចូលប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត អាជ្ញាធរកម្ពុជា-ថៃ កំពុងស្វះស្វែងរកដំណោះស្រាយ ករណីពលរដ្ឋទាំងសងខាងជាប់គាំងនៅច្រកប៉ោយប៉ែត ក្រសួងការងារដាក់ពង្រាយមន្ត្រីនៅតាមច្រកព្រំដែននានារវាងកម្ពុជា-ថៃ ដើម្បីជួយសម្រួលដល់ពលករខ្មែរវិលត្រលប់មកកម្ពុជាវិញ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្យុហយាត្រាសាមគ្គីភាព មន្រ្តីជំនាញក្រសួងការងារ បានចុះទៅដល់ និងកំពុងប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃនីមួយៗដើម្បីរង់ចាំទទួល ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិវិញ IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”   ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​»
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម