សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កម្ពុជា សម្រេចបាននូវភាពស្អាតជាង ៨០% ដែលជាមោទនភាព របស់ប្រជាជាតិខ្មែរទាំងមូល

26-មិថុនា-2025 - ម៉ោង 10:01:AM

អត្ថបទ៖ យូ វាសនា

ក្នុងពិធី «លើកទឹកចិត្តប្រតិបត្តិករ មេត្រីបរិស្ថាន ឆ្នាំ២០២៥» ដែលប្រព្រឹត្តទៅនៅទីស្តីការ ក្រសួងបរិស្ថាន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា ភាពជោគជ័យដែលធ្វើឱ្យកម្ពុជា មានភាពស្អាតស្អំនេះ គឺដោយសារតែមានកម្លាំង សាមគ្គីភាព ដ៏រឹងមាំពីគ្រប់មជ្ឈដ្ឋាន ដែលមានប្រមាណជាង ២ម៉ឺននាក់ក្នុង១ថ្ងៃៗ បានចេញមកធ្វើសកម្មភាពសម្អាតកម្ពុជា ឱ្យស្អាតជាមួយគ្នា នៅទូទាំងប្រទេស ។ ឯកឧត្តមបណ្ឌិត បានកោតសរសើរជាពិសេសចំពោះ ប្រជាពលរដ្ឋទូទៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងកម្មករ កម្មការិនី ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងអង្គការសង្គមស៊ីវិល ក្នុងការប្រែក្លាយបរិស្ថានរបស់កម្ពុជាយើង ឱ្យមានភាពស្អាត មានសោភ័ណភាពស្រស់បំព្រង គួរជាទីទាក់ទាញ និងជាទីទស្សនាពីភ្ញៀវទេសចរជាតិ អន្តរជាតិ។

ឯកឧត្តមបន្តថា ជាលទ្ធផល ដែលគួរឱ្យកត់សម្គាល់ គឺ កម្ពុជា សម្រេចបាននូវភាពស្អាតជាង ៨០% ដែលជាមោទនភាព របស់ប្រជាជាតិខ្មែរទាំងមូល ។ ដោយលែកនៅតាមដងវិថីសំខាន់ៗ ជាពិសេសលែងមានសំរាមប្លាស្ទិកហើររាយប៉ាយទៀតហើយ។ នេះជាសញ្ញាណមួយ ដែលបង្ហាញពីភាពវិជ្ជមានក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងជាទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកភាពស្អាត បរិស្ថានបៃតង និងចីរភាព សម្រាប់ប្រជាជនគ្រប់ជំនាន់ និងលើឆាកអន្តរជាតិ ។ ការសម្រេចបាននូវសមិទ្ធផលនេះ មិនមែនជាការងាររបស់ស្ថាប័ន ណាមួយនោះទេ គឺកើតចេញពីកិច្ចសហការ និងការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឯកឧត្តមបណ្ឌិត ក៏មិនភ្លេចការដឹងគុណចំពោះអតីតថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីក្រសួងបរិស្ថានមុន ជាពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្សល់ទុកបានក្លាយជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ក្រសួងបន្តធ្វើសុក្រឹតកម្មកិច្ចការបរិស្ថានដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

រូបភាព៖​ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

កម្ពុជាប្រឈមនឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦កញ្ញា ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រសួងបរិស្ថានបានរៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេង ពីស៊ីទែនប្រេង ចំនួនបួនដែល បានធ្លាក់ចេញពីរថភ្លើងនៅខេត្តបាត់ដំបង បើទោះជាលុបចោលនូវព្រឹត្តិការណ៍ពិពណ៌កូនឈើ តែក្រសួងបរិស្ថាននៅបន្តចែកកូនឈើជូនដល់ប្រជាពលរដ្ឋដូចដើម ក្រសួងការងារកម្ពុជា អំពាវឱ្យកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្នអំពីរលកយកស៊ូណាមិ ក្រសួងបរិស្ថានថា បទល្មើសធនធានធម្មជាតិបង្ក្រាបបាន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេស ក.ជ.អ.ច. វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម