អត្ថបទ៖ យូ វាសនា
តាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ បានចុះបញ្ជីដីរដ្ឋសរុបចំនួន ១ ០៥៩ក្បាលដី ស្មើនឹង ១ ៧៦៣.៤៣ហិកតា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។
បើតាមឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះថា ក្រសួងបានចុះបញ្ជីដីធ្លីរួចរាល់ប្រមាណជិត ៨លាន៣សែនបណ្ណ លើក្បាលដីសរុបប្រមាណ ១៣លាន ៣សែន ដោយដំណាក់កាលទី១ បានបញ្ចប់ ៧លានក្បាលដី ពីឆ្នាំ២០០២ដល់២០២៣។ ដោយឡែចាប់ពីឆ្នាំ២០២៤ មានដំណាក់កាលថ្មីលើផែនការដែលបញ្ចប់ តាមបទបញ្ជាររបស់រដ្ឋាភិបាលប្រហែល ៦លាន ៦សែនក្បាលដី ដែលនៅសល់ប្រមាណ៣០ម៉ឺនក្បាលដីទៀតនឹងរួចរាល់៕
រូបភាព៖ ក្រសួងរៀបចំដែនដី
24-មិថុនា-2025 - ម៉ោង 04:18:PM
24-មិថុនា-2025 - ម៉ោង 01:53:PM
23-មិថុនា-2025 - ម៉ោង 02:06:PM
20-មិថុនា-2025 - ម៉ោង 12:13:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា