សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រៀបចំបណ្តុះបណ្តាលស្ដីពីមូលដ្ឋានគ្រឹះសិទ្ធិដីធ្លី ដល់សមជិកសហគមន៍នៅក្នុងខេត្តព្រះសីហនុ

23-មិថុនា-2025 - ម៉ោង 02:06:PM

អត្ថបទ៖ សំនៀង

 

សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះសិទ្ធិដីធ្លី ដល់សមាជិកសហគមន៍ រួមមានគណៈកម្មការ ស្ត្រីជនបទ និងយុវកសិករ ស្ថិតនៅសហគមន៍ភូមិសំរ៉ុង ឃុំទួលទទឹង ស្រុកស្ទឹងព្រៃនប់ ខេត្តព្រះសីហនុ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីផ្តល់ចំណេះដឹងដល់អ្នកចូលរួមឱ្យបានយល់អំពីផ្នែកសំខាន់ៗ និងសិទ្ធិក្នុងការកាន់កាប់ប្រើប្រាស់ដីធ្លី ស្របតាមច្បាប់ និងចំណាត់ថ្នាក់ប្រភេទដី សិទ្ធិមូលដ្ឋានរបស់ម្ចាស់ដី និងការផ្តល់សម្បទានសង្គមកិច្ច និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ដែលទទួលបានពីវគ្គបណ្តុះបណ្តាលក្នុងការ ការពារ គ្រប់គ្រង់ និងផ្សព្វផ្សាយបន្តដល់សមាជិក។ ក្នុងនេះដែរវគ្គបណ្តុះបណ្តាលនេះដែរក៏នឹងផ្តល់ជាទស្សនាទានដល់អ្នកចូលរួមអាចយកចំណេះដឹងទៅអនុវត្តតាមរយៈការចងក្រង និងរក្សាឯកសារភស្តុតាង ផ្លូវច្បាប់យកទៅប្រើប្រាស់ក្នុងការចរចារ តស៊ូមតិជម្រុញឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហា និងការពារសុវត្ថិភាពដីធ្លីរបស់គាត់ក្នុងនាមជាម្ចាស់កម្មសិទ្ធិ។

 

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាគម្រោងផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ របស់សមាគម(២០២០-២០២៥) ក្រោមចំណងជើងថា "កសាងសិទ្ធិអំណាចសហគមន៍ដើម្បីរស់នៅដោយសេចក្ដីថ្លៃថ្នូរ (CELD)" ដែលទទួលបានការគាំទ្រថវិកាពី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បង្កើនការយល់ដឹង និងការចូលរួមប្រកបដោយអត្ថន័យដល់មូលដ្ឋាន។ ការកសាងការងារសមូហភាព និងការរួបរួមដ៏រឹងមាំពីគ្នាទៅវិញទៅមកឆ្ពោះទៅរកដំណើរការនៃការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាព៕ 

ព័ត៌មានទាក់ទង

រដ្ឋបាលខេត្តតាកែវ ជូនដំណឹងស្តីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រសួងរៀបចំដែនដី ចុះបញ្ជីដីរដ្ឋចំនួន១ ០៥៩ក្បាលដី ស្មើនឹង ១ ៧៦៣.៤៣ហិកតា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលស្ដីពីមូលដ្ឋានគ្រឹះសិទ្ធិដីធ្លី ដល់សមជិកសហគមន៍នៅក្នុងខេត្តកំពង់ចាម សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រៀបចំបណ្តុះបណ្តាលស្ដីពីមូលដ្ឋានគ្រឹះសិទ្ធិដីធ្លី ដល់សមជិកសហគមន៍នៅក្នុងខេត្តព្រះសីហនុ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា រៀបចំបណ្តុះបណ្តាលស្ដីពីមូលដ្ឋានគ្រឹះសិទ្ធិដីធ្លី ដល់សមជិកសហគមន៍នៅក្នុងខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពត ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋចំនួន៥ភូមិ ក្នុងស្រុកបន្ទាយមាស តំណាងប្រជាសហគមន៍មនោរម្យ ក្នុងខេត្តព្រះវិហារដាក់ញត្តិជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីសុំអន្តរាគមន៍ករណីវិវាទដីធ្លីទំហំជាង ១៧០ហិកតា ក្រសួងរៀបចំដែនដី បើកកិច្ចពិគ្រោះយោបល់ស្ដីពី ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ រដ្ឋបាលខេត្តព្រៃវែងជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅក្នុងឃុំស្វាយជ្រុំ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម