សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

មូលនិធិជាតិជំនួយសង្គមរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

9 ម៉ោងមុន

អត្ថបទ៖ កែវ រតនៈ

ក្នុងសេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គមដែលចុះ​នៅថ្ងៃទៅ២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា  ដើម្បីធានាបាននូវប្រសិទ្ធភាព ស្ថិរភាព និងនិរន្តរភាពនៃការថែទាំផ្នែកសុខភាព ព្រម ទាំងជួយ​សម្រួល​ជូន អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក្នុងការទៅប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅមូលដ្ឋានសុខាភិបាលដែលជាដៃគូ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ឱ្យកាន់ តែមានភាពងាយស្រួល ដោយពុំចាំបាច់ភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅជាមួយនៅពេលប្រើប្រាស់បណ្ណ សមាជិក (ប.ស.ស.) ទៀតនោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជន អាចអញ្ជើញទៅធ្វើបច្ចុប្បន្នភាពបណ្ណសមាជិក(ប.ស.ស. ) (បន្ថែមរូបថត និងស្នាមក្រម៉ៅដៃ) នៅ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រាជធានី ខេត្ត ដែលនៅជិតបំផុត។

ទន្ទឹមនឹងនេះ ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលមានបណ្ណប.ស.ស. មានបញ្ហាដូចជា ខូច ខុសឈ្មោះ ឬបាត់ សូមអញ្ជើញទៅខាសាមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) រាជធានី ខេត្ត ដើម្បីធ្វើលិខិត បញ្ជាក់ស្នើសុំបណ្ណប.ស.ស. ថ្មី (ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព និងរូបថត ៤x៦ ១សន្លឹក ឯកសណ្ឋានស៊ីវិល)៕

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

មូលនិធិជាតិជំនួយសង្គមរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធគោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍  ពលករខ្មែរសម្រុកវិលចូលប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត អាជ្ញាធរកម្ពុជា-ថៃ កំពុងស្វះស្វែងរកដំណោះស្រាយ ករណីពលរដ្ឋទាំងសងខាងជាប់គាំងនៅច្រកប៉ោយប៉ែត ក្រសួងការងារដាក់ពង្រាយមន្ត្រីនៅតាមច្រកព្រំដែននានារវាងកម្ពុជា-ថៃ ដើម្បីជួយសម្រួលដល់ពលករខ្មែរវិលត្រលប់មកកម្ពុជាវិញ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្យុហយាត្រាសាមគ្គីភាព មន្រ្តីជំនាញក្រសួងការងារ បានចុះទៅដល់ និងកំពុងប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃនីមួយៗដើម្បីរង់ចាំទទួល ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិវិញ IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”   ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​»
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម