អត្ថបទ៖ សំនៀង
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះសិទ្ធិដីធ្លី ដល់សមាជិកសហគមន៍របស់ខ្លួន នៅពីរទីតាំងផ្សេងគ្នាក្នុងខេត្តកំពង់ចាម ដែលអ្នកចូលរួមមកពីគណៈកម្មការសហគមន៍ ក្រុមស្ត្រីជនបទ សកម្មជន និងយុវកសិករ ដែលទីតាំងទី១គឺត្រូវបានធ្វើឡើងនៅក្នុងសហគមន៍កសិករកោះរការ ឃុំកោះរការ ស្រុកកំពង់សៀម នាថ្ងៃទី២២ មិថុនា និងទីតាំងទី២ នៅក្នុងសហគមន៍តុងរ៉ុង ឃុំតុងរ៉ុង ស្រុកកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី២៣ មិថុនា ២០២៥។
វគ្គបណ្ដុះបណ្ដាលទាំង២កន្លែងនេះ ធ្វើឡើងដើម្បីផ្តល់ចំណេះដឹងដល់អ្នកចូលរួមឱ្យបានយល់អំពីផ្នែកសំខាន់ៗ និងសិទ្ធិក្នុងការកាន់កាប់ប្រើប្រាស់ដីធ្លី ស្របតាមច្បាប់ និងចំណាត់ថ្នាក់ប្រភេទដី សិទ្ធិមូលដ្ឋានរបស់ម្ចាស់ដី និងការផ្តល់សម្បទានសង្គមកិច្ច និងចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ដែលទទួលបានពីវគ្គបណ្តុះបណ្តាលក្នុងការ ការពារ គ្រប់គ្រង់ និងផ្សព្វផ្សាយបន្តដល់សមាជិក។ ក្នុងនេះដែរវគ្គបណ្តុះបណ្តាលនេះដែរក៏នឹងផ្តល់ជាទស្សនាទានដល់អ្នកចូលរួមអាចយកចំណេះដឹងទៅអនុវត្តតាមរយៈការចងក្រង និងរក្សាឯកសារភស្តុតាង ផ្លូវច្បាប់យកទៅប្រើប្រាស់ក្នុងការចរចារ តស៊ូមតិជម្រុញឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហា និងការពារសុវត្ថិភាពដីធ្លីរបស់គាត់ក្នុងនាមជាម្ចាស់កម្មសិទ្ធិ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាគម្រោងផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ របស់សមាគម(២០២០-២០២៥) ក្រោមចំណងជើងថា "កសាងសិទ្ធិអំណាចសហគមន៍ដើម្បីរស់នៅដោយសេចក្ដីថ្លៃថ្នូរ (CELD)" ដែលទទួលបានការគាំទ្រថវិកាពី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បង្កើនការយល់ដឹង និងការចូលរួមប្រកបដោយអត្ថន័យដល់មូលដ្ឋាន។ ការកសាងការងារសមូហភាព និងការរួបរួមដ៏រឹងមាំពីគ្នាទៅវិញទៅមកឆ្ពោះទៅរកដំណើរការនៃការអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តរភាព៕
24-មិថុនា-2025 - ម៉ោង 04:18:PM
24-មិថុនា-2025 - ម៉ោង 01:53:PM
23-មិថុនា-2025 - ម៉ោង 02:06:PM
20-មិថុនា-2025 - ម៉ោង 12:13:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា