សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ពិព័រណ៍ផលិតផលខ្មែរបានទាក់ទាញអ្នកមកចូលរួមយ៉ាងច្រើនកុះករ ខណៈផលិតផលខ្មែររាប់រយមុខត្រូវបានដាក់តាំងបង្ហាញ

ម្សិលមិញ ម៉ោង 12:50:PM

អត្ថបទ៖ កែវ រតនៈ

កម្មវិធីពិព័រណ៍ផលិតផលខ្មែរដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ប្រារព្ធឡើងរយៈពេល៣ថ្ងៃក្នុងគោលបំណងធំៗដូចជា ប្រមូលម្តុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយ បង្ហាញសមត្ថភាព និងសក្តានុពលរបស់កម្ពុជា និងពួតដៃសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន។ ចែករំលែកចំណេះដឹង បទពិសោធ និងទស្សនៈ ពីភាគីពាក់ព័ន្ធនានា ដើម្បីយល់ដឹងបន្ថែមពីផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ន និងយល់កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាប្រយោជន៍ជាតិ ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ចូលរួមជំរុញ គាំទ្រ ការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ក្រោមស្មារតី «ខ្មែរធ្វើបាន» បង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចជាតិ។  និងផ្តល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម។

អ្នកស្រី ឆាយ សុខន មកពីតំបន់ចោមចៅ រាជធានីភ្នំពេញបាន​ប្រាប់បៃតងប៉ុស្តិ៍ថា​អ្នកស្រីពិតជារំភើបដែលឃើញផលិតផលខ្មែរដាក់លក់ព្រមៗគ្នាជាច្រើនស្ដង់នៅពេលនេះព្រោះថា អ្នកស្រីធ្លាប់តែឃើញការតាំងពិព័រណ៍ ដែលមានចម្រុះគ្នាមានទាំងផលិតផលខ្មែរ និងបរទេស តែពេលនេះគឺមានការតាំងពិព័រណ៍ដែលមានតែ ផលិត​ផលខ្មែរសុទ្ធគឺពិតជាពិសេស។ អ្នកស្រីបញ្ជាក់ថាអ្នកស្រីបានដើរទស្សនា និងពិនិត្យអស់ជាច្រើនម៉ោងប៉ុន្តែមិនមានការបន្លំយកផលិតផលប្រទេសផ្សេងមកដាក់លក់ ហើយប្រាប់ថាជាផលិតផលរបស់ខ្មែរនោះទេព្រោះគ្រាប់ស្ដង់ទំនិញទាំងអស់គឺបានបង្ហាញយ៉ាងច្បាស់ពីប្រភព និងវត្ថុធាតុដើមដែលផលិតពោលគឺពិតជារបស់ខ្មែរប្រាកដមែន។

អ្នកស្រី សុ ចិត្រា​ ជាម្ចាស់ផលិកម្ម ឆាដា គ្រុប បានប្រាប់បៃតង​ ប៉ុស្តិ៍ថាការតាំងពិព័រណ៍នេះគឺជាឱកាសល្អមួយ​ដែលនាំឱ្យប្រជាពលរដ្ឋខ្មែរបានស្គាល់កាន់តែច្បាស់ថាខ្មែរអាចផលិតផលិតផលបានច្រើននិងមានគុណភាពអាចប្រកួតប្រជែងជាមួយផលិតផលបរទេសបានទៀតផង។ អ្នកស្រីបន្តថា ប្រសិនបើខ្មែរគាំទ្រផលិត​ផល​ខ្មែរកាន់តែច្រើននោះគឺដូចជាជួយដល់ជីវភាពប្រជាពលរដ្ឋខ្មែរដែលជាអ្នកផលិតឱ្យកា​ន់តែប្រសើរឡើង។

កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមស្មារតី «ខ្មែរធ្វើបាន» ប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកញ្ញានេះ៕

 

ព័ត៌មានទាក់ទង

ពិព័រណ៍ផលិតផលខ្មែរបានទាក់ទាញអ្នកមកចូលរួមយ៉ាងច្រើនកុះករ ខណៈផលិតផលខ្មែររាប់រយមុខត្រូវបានដាក់តាំងបង្ហាញ អគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការហើយ សហគមន៍កសិកម្មចំនួន ៣២ ក្នុងខេត្តព្រះវិហារ ចុះកិច្ចសន្យាកសិកម្មក្នុងការទិញ-លក់ ស្រូវ និងដំឡូងមីសរីរាង្គ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរនឹង ទទួលបាន ប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗចំនួន ៧ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌដើម្បីជំរុញការរកការងារធ្វើដល់ពលករខ្មែរដែលមកពីថៃ ក្រសួងសង្គមកិច្ច រៀបចំកម្មវិធី តាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ភាគីកម្មករនិយោជិត និងភាគីនិយោជក ឯកភាពគ្នាទុកឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងអន្តរាគមន៍លើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម