សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ

29-កញ្ជា-2025 - ម៉ោង 11:06:AM

អត្ថបទ៖ កែវ រតនៈ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នៅ​ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំ មហាសន្និបាតវិសាមញ្ញតំណាងសមាគម​អតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។

ក្នុងឱកាសនោះ សម្ដេចតេជា មានប្រសាសន៍ថា សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគម​​អតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញដើម្បីបង្ហាញអំពីការផ្សារភ្ជាប់កាន់តែ​កៀកជាមួយ​មន្ត្រីរាជ​ការ​ស៊ីវិល​ដែល​ចូល​និវត្តន៍​ និងអតីតយុទ្ធជន ឲ្យនៅក្រោមដំបូលសមាគមតែមួយ ដើម្បីកុំឲ្យពួកគាត់មានការឃ្លាតឆ្ងាយ។

សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ។ ក្រោយមកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ បានប្រព្រឹត្តទៅនាថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ដើម្បីកែសម្រួលលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំឲ្យស្របទៅ នឹងសភាពការថ្មី។

ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិង ប្រជាជន រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ស្តីពីការកំណត់ ទិវាអតីតយុទ្ធជនកម្ពុជា ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជនកម្ពុជា៕

 

ព័ត៌មានទាក់ទង

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អតីតពលករខ្មែរត្រឡប់មកពីថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារក្នុងស្រុក ទាំងការងារប្រព័ន្ធ និងក្រៅប្រព័ន្ធ ជីប ម៉ុង គ្រោងបោះទុនវិនិយោគប្រមាណពី១០០ ទៅ២០០លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍ ក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំង សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ ពិព័រណ៍ផលិតផលខ្មែរបានទាក់ទាញអ្នកមកចូលរួមយ៉ាងច្រើនកុះករ ខណៈផលិតផលខ្មែររាប់រយមុខត្រូវបានដាក់តាំងបង្ហាញ អគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការហើយ សហគមន៍កសិកម្មចំនួន ៣២ ក្នុងខេត្តព្រះវិហារ ចុះកិច្ចសន្យាកសិកម្មក្នុងការទិញ-លក់ ស្រូវ និងដំឡូងមីសរីរាង្គ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរនឹង ទទួលបាន ប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារបានដំឡើងផ្ទាំងផ្សព្វផ្សាយការរកការងារធ្វើកាត់ទទឹងផ្លូវធំៗចំនួន ៧ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌដើម្បីជំរុញការរកការងារធ្វើដល់ពលករខ្មែរដែលមកពីថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម