អត្ថបទ៖ យូ វាសនា
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា៖ រយៈពេល ០២ ថ្ងៃកន្លង ទៅនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ក្រាបករណី ផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ ស្ថិតក្នុង ភូមិសាស្ត្រខេត្តព្រៃវែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ ស្រី ២៤ នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ ។
ក្រោយពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានគោរពសុំគោលការណ៍ និងទទួលបានការឯកភាពពី ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និង ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តព្រៃវែង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បូករួមជាមួយកម្លាំងនគរបាល នៃនាយក ដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះស្រាវជ្រាវករណីខាងលើក្នុងមូលដ្ឋានស្រុកមួយចំនួនក្នុង ខេត្តព្រៃវែង អស់រយៈពេល ០២ សប្តាហ៍ ។ ទីបំផុត កម្លាំងនគរបាល បានស្រាវជ្រាវកំណត់ទីតាំងសង្ស័យចំនួន ០៥ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៦៤ នាក់ (ស្រី ២៤ នាក់) រួមនិងវត្ថុតាងមួយចំនួនធំទៀត ។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងចំណោម ក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ ក្រុមនោះ គឺសុទ្ធតែខុសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដោយក្នុងនោះមាន ០៤ ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ ដោយឡែក ០១ ក្រុមទៀត មានអាជ្ញាប័ណ្ណ ប៉ុន្តែគឺជាអាជាប័ណ្ណអាជីវកម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ ។ យ៉ាងណាក៏ដោយទីតាំងផ្ទាល់ប្រាក់កម្ចីទាំង ក្នុងមួយខែ ប៉ុន្តែបើស្រាវជ្រាវលម្អិតគឺអត្រាការប្រាក់ខ្ពស់រហូតដល់ ៨០ ទៅ ៨៥ ភាគរយ ៕
17 ម៉ោងមុន
ម្សិលមិញ ម៉ោង 01:57:PM
26-កញ្ជា-2025 - ម៉ោង 09:11:AM
15-កញ្ជា-2025 - ម៉ោង 10:38:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា