ដោយ៖ វិចិត្រ
សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទីអង្គារម្សិលមិញ បានសម្រេចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបាញ់យុជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិត ពីបទឃាតកម្ម។ យោងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ “បន្ទាប់ពីធ្វើការសួរចម្លើយ និងពិនិត្យភស្តុតាង តំណាងអយ្យការខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ ពីបទ ឃាតកម្ម ដោយបើកការស៊ើបសួរទៅចៅក្រមស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៣៦៦ ដកសស ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធី។”
កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ២២:០០នាទីយប់ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីផ្ទុះអាវុធចំនួន០១គ្រាប់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ផាន ផាយុ ស្លាប់បាត់បង់ជីវិត។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង AK47 រួចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ម្សិលមិញ ម៉ោង 11:08:AM
ម្សិលមិញ ម៉ោង 09:52:AM
01-តុលា-2025 - ម៉ោង 10:04:AM
30-កញ្ជា-2025 - ម៉ោង 04:17:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា