សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

12-កញ្ជា-2025 - ម៉ោង 11:24:AM

អត្ថបទ៖ សំនៀង

 

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិ១ ភូមិ២ (ប្រមូលទិន្នន័យជាលើកទី២) និងភូមិ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ ២០២៥។

 

រដ្ឋបាលខេត្តបានបន្តថា ចំពោះប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុដែល ចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះនឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចេញសេចក្តីជូន ដំណឹង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះតទៅ។

 

ក្នុងនោះរដ្ឋបាលខេត្តក៏បានស្នើឱ្យម្ចាស់ក្បាលដីស្ថិតក្នុងទីតាំងខាងលើ ដែលមានប័ណ្ណសំគាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក ឱ្យយកប័ណ្ណទាំងនោះមកប្រគល់ឱ្យ រដ្ឋបាលសុរិយោដី ដើម្បីប្ដូរយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ដែលត្រូវប្រគល់ជូនដោយមន្ត្រីសុរិយោដី សម្រាប់ ភូមិ១ ភូមិ២ (ប្រមូលទិន្នន័យជាលើកទី២) និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២៥ តទៅ ដែលមានទីតាំងនៅ ផ្ទះ៨ល្វែងក្បែរទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កុំបីអាក់ខាន។

 

ជាមួយគ្នានេះ ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ដាក់ធានា និងដាក់ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់ វិនិច្ឆ័យខាងលើ រដ្ឋបាលខេត្តឱ្យយកប័ណ្ណទាំងនោះមកជូនរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីការធានាប្រាក់របស់ពួកគេ៕

ព័ត៌មានទាក់ទង

​រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន រដ្ឋបាលខេត្តបាត់ដំបង ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ភូមិរីជ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង រដ្ឋបាលខេត្តព្រៃវែងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង អភិបាលខេត្តកំពតចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង៣ពាន់គ្រួសារនៅស្រុកបន្ទាយមាស ប្រជាពលរដ្ឋចំនួន ៣៣៨គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹងស្តីពីការចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រដ្ឋបាលខេត្តតាកែវចេញ ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម