សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អភិបាលខេត្តកំពតចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង៣ពាន់គ្រួសារនៅស្រុកបន្ទាយមាស

18-កញ្ជា-2025 - ម៉ោង 03:03:PM

អត្ថបទ៖ វិចិត្រ

 

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋចំនួន៦ ភូមិ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យចំនួន៣ភូមិ នៅបរិវេណវត្តព្រៃបន្ទាំ ស្រុកបន្ទាយមាស ខេត្តកំពត។

 

តាមរបាយការណ៍របស់ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរីយោដី ខេត្តកំពត ដែលបានធ្វើឡើងនៅក្នុងពិធីនោះបានឱ្យដឹងថា​ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះជូនដល់ប្រជាពលរដ្ឋចំនួន ៦ភូមិ ដែលក្នុងនោះរួមមាន ភូមិស្រែកាន់ចិន ឃុំទូកមាសខាងកើត ភូមិព្រែកឫស្សី ភូមិសំរោងចិន ឃុំព្រៃទន្លេ ភូមិពេជ្ជនា ភូមិព្រៃបន្ទាំ និងភូមិស្រែថ្លុក នៃឃុំបន្ទាយមាសខាងកើត ដែលមានក្បាលដីសរុបចំនួន ១០.០៩៩ ក្បាលដី ស្មើនឹង ៣.៥៦១គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន៣ភូមិ រួមមានភូមិត្នោត ភូមិខ្នាយ នៃឃុំត្នោតចុងស្រង់ និងភូមិព្រៃទន្លេនៃ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ដែលមានក្បាលដីសរុបចំនួន៤.៩៤៤ ក្បាលដី ស្មើនឹង១.៨៩៥ គ្រួសារ៕

 

ព័ត៌មានទាក់ទង

​រដ្ឋបាលខេត្តកណ្តាល ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន រដ្ឋបាលខេត្តបាត់ដំបង ប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ភូមិរីជ ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង រដ្ឋបាលខេត្តព្រៃវែងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង អភិបាលខេត្តកំពតចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋជាង៣ពាន់គ្រួសារនៅស្រុកបន្ទាយមាស ប្រជាពលរដ្ឋចំនួន ៣៣៨គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីជូនដំណឹងស្តីពីការចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រដ្ឋបាលខេត្តតាកែវចេញ ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម