សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង

18-សីហា-2025 - ម៉ោង 02:16:PM

អត្ថបទ៖ កែវ រតនៈ

ដើមឈើថ្មមួយដើម ដែលមានអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅភូមិកាតូត ឃុំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើតាមការវាយតម្លៃរបស់ លោក លឹម វណ្ណច័ន្ទ មន្ត្រីជំនាញ និងជាប្រធានការិយល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានឱ្យដឹងថា តាមរយៈកិច្ចសហការចូលរួមពីរដ្ឋបាលស្រុកសេសាន មន្ទីរវប្បធម៌ខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអ្នកជំនាញក្រសួងបរិស្ថាន បានធ្វើកំណាយស្រាវជ្រាវដើមឈើថ្មនេះ ដែលជាលទ្ធផលបឋម កំណាយបានប្រវែង១៧.៥ម៉ែត្រ។ អ្នកជំនាញ គូសបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ដើមឈើថ្ម អាចមានប្រវែងប្រហែល៣០ម៉ែត្រ ឬ វែងជាងនេះ ដោយកំណាយមិនទាន់រួច។ ដើមឈើនេះ កប់ក្នុងស្រទាប់​​ដីឥដ្ឋ និងថ្មបាយក្រៀម។ ទាក់ទឹងនឹងកិច្ចការងារកំណាយដែរនេះបានឱ្យដឹងថា នៅមិនទាន់ចប់នៅឡើយទេ ដែលនឹងបន្តធ្វើនៅឆ្នាំក្រោយទៀត។ ទីតាំងដើមឈើថ្មនេះ នឹងរៀបចំទៅជាកន្លែងទេសចរណ៍របស់​​សហគមន៍​​ជនជាតិដើមព្រៅផងដែរ៕

 

រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ បើទោះជាពុំទទួលរងឥទ្ធិពលខ្លាំងពីព្យុះណាគ្រី មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ជូនដំណឹងពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ព្យុះហាលុង និងម៉ាតម៉ូ មិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្ពុជា តែអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ វត្តមានព្យុះហាលុង បណ្តាលឱ្យកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ កម្ពុជាពុំទទួលរងខ្លាំងពីឥទ្ធិពលព្យុះម៉ាតម៉ូ ប៉ុន្តែអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង​ និងយកគ្រឿងចក្រកាយដី​ សំរាមដើម្បីរំដោះទឹក​លិចភូមិសាស្ត្រមួយចំនួននៅក្រុងសៀមរាប និងហូររំលងផ្លូវជាតិលេខ៦​ ព្យុះប៊ូឡូយ ពុំបណ្តាលឱ្យកម្ពុជាទទួលរងហានិភ័យខ្លាំងឡើយ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០-៦០% ខេត្តចំនួន ៨ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានជូនដំណឹងអំពីការប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកលើកទី៨
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម